Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូង​សម្តែង​ការសោកស្ដាយ​ចំពោះ “​ការអះអាង​ដោយ​គ្មាន​មូលដ្ឋាន​” របស់​កូរ៉េ​ខាងជើង​ជុំវិញ​ការបង្ក​ជំងឺ​កូវី​ដ​និង​ការគំរាម​សងសឹក​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង ដែល​គ្រប់គ្រង​កិច្ចការ​អន្តរ​កូរ៉េ បាន​សម្តែង​ការសោកស្ដាយ​បន្ទាប់​ពី​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ស្តីបន្ទោស​ខិត្តប័ណ្ណ​ពី​កូរ៉េខាងត្បូង ជា​មូលហេតុ​បង្ក​ឱ្យ​ផ្ទុះ​កូវី​ដ​ក្នុងប្រទេស​នេះ​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​កូរ៉េខាងជើង​ដែល​បាន​ធ្វើ​ការអះអាង​ដោយ​គ្មាន​មូលដ្ឋាន​ម្តង​ហើយ​ម្តងទៀត​ជុំវិញ​ផ្លូវ​នៃ​ជំងឺ​កូវី​ដ និង ធ្វើការ​កត់សម្គាល់​ដែល​មិន​គោរព​និង​គំរាមកំហែង​យ៉ាងខ្លាំង​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​បានប្រកាស​ជ័យជម្នះ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដោយប​ញ្ជា​ឱ្យ​ដកចេញ​វិធានការ​​ប្រឆាំង​ការរីក​រាលដាល​មេរោគ​ជា​អតិបរមា ដែល​បាន​ដាក់ចេញ​ក្នុង​ខែឧសភា​។​

KCNA ក៏​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ថា នាង​គីម យ៉ូ​ជុង ប្អូនស្រី​របស់​លោក​គីម ជុង​អ៊ុន បានកើត​គ្រុនក្តៅ​ហើយ​បាន​ស្តីបន្ទោស​ការផ្ទុះកូ​វីដ​នៅ​កូរ៉េខាងជើង​ទៅលើ​ខិតប័​ណ្ណ​ហោះ​ពី​ព្រំ​​ដែន​កូរ៉េខាងត្បូង ខណៈ​ព្រមាន​ធ្វើការ​សងសឹក​ដ៏​ប្រល័យ​។​

​អ្នកជំនាញ​មួយចំនួន​ជឿថា កូរ៉េ​ខាងជើង​បាន​លួច​រៀបចំ​ទំហំ​នៃ​ការផ្ទុះកូ​វីដ​ដ៏​ធំ​នេះឡើង​ដើម្បី​ជួយ​លោក​គីម​រក្សា​ការគ្រប់គ្រង​ប្រទេស​ទាំង​ស្រុង ចំ​ពេល​មាន​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ឡើង​។​ពួក​​គេ​ជឿ​ថា សេចក្តីថ្លែងការណ៍​ជ័យ​ជម្នះ​លើកូ​វីដ​នេះ បង្ហាញ​ពី​គោលបំណង​របស់​គីម​ក្នុងការ​ងាក​ទៅរក​អាទិភាព​ផ្សេង​ទៀត ប៉ុន្តែ​មាន​ការព្រួយបារម្ភ​ថា​ការលើកឡើង​របស់​ប្អូនស្រី​របស់​គាត់​កំពុង​បង្ហាញ​​ពី​ការ​បង្ករឿង​។​

​ចាប់តាំងពី​កូរ៉េ​ខាងជើង​បាន​ទទួល​ស្គាល់​ការ​ផ្ទុះ​ឡើងកូ​វីដ​ក្នុង​ខែឧសភា​មក ប្រទេស​នេះ​បាន​រាយការណ៍​អំពី “​ករណី​គ្រុនក្តៅ​” ប្រហែល ៤,៨ លាន​នាក់​នៅក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​ចំនួន ២៦​លាន​​នាក់ ប៉ុន្តែ​បាន​កំណត់​ករណី​មួយចំនួន​តូច​ប៉ុណ្ណោះ​ថា​ជាកូ​វីដ​១៩​។ កូរ៉េ​ខាងជើង​បាន​អះអាង​ថា​ការផ្ទុះ​មេរោគ​បាន​ថយចុះ​ជា​ច្រើន​សប្តាហ៍ ហើយ​មនុស្ស​ត្រឹមតែ ៧៤ នាក់​បាន​ស្លាប់​៕

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​បានប្រកាស​ជ័យជម្នះ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​

Post navigation