Cambodia

ឡាន​ដឹក​មាន់ បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ខ្មែរឥស្លាម​ម្នាក់ ស្លាប់ និង​ប្រពន្ធ រងរបួស​ធ្ងន់​

​ដោយៈ ស​រិ​ទ្ធ / ត្បូងឃ្មុំៈ ឡាន​ដឹក​សត្វ​មាន់ បាន​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ខ្មែរឥស្លាម​ម្នាក់ ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ប្រពន្ធ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ កាលពី​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ភូមិ​ទី​១ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។​

​នគរបាល​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ស្វាយ​ឃ្លាំង បានបញ្ជាក់​ថាៈ ជនរងគ្រោះ ដែលជា​អ្នកបើកបរ​ម៉ូតូ ឈ្មោះ អះ​ម៉ាត់ ស្មា​ឯល រស់នៅ​ភូមិ​ទ្រា​ទី​៣ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ ។ ចំណែក​ប្រពន្ធ ឈ្មោះ សា សំ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ។​
​ក្រោយ​បង្កហេតុ ជនបង្ក បាន​រត់គេចខ្លួន ដោយ​បន្សល់ទុក​ឡាន នៅ​កន្លែងកើតហេតុ ។ ពេលនេះ សមត្ថកិច្ច ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនបង្ក យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕/V

Football news:

Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal
Khabib: I am preparing for my debut in big football. I am a free agent