Cambodia

លិញ ភារ​ម្យ និង លន បញ្ញា ឡើងទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​TV5 Knock Out Series by K.Cement​ទម្ងន់​៦០​គ​.​ក្រ

អ្នកឈ្នះ​២​នាក់​ចុងក្រោយ ក្នុងការ​ប្រកួត​ជុំ​ទី​៣ ដែលជា​ការប្រកួត​វគ្គ​ជម្រុះ​៨​នាក់​ចុងក្រោយ ដើម្បី​រក​កៅអី​សម្រាប់​ឈានឆ្ពោះ​ទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រាប់​ដណ្ដើម​ពានរង្វាន់​ជើងឯក TV5 Knock Out Series by K.Cement ទម្ងន់​៦០​គ​.​ក្រ​នោះ គឺ​លិញ​ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ និង លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បន្ទាប់ពី​ពួកគេ​ទាំងពីរ បានឈ្នះ​លើ​ដៃគូ​ប្រកួត កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១៥​កញ្ញា​២០១៨ នៅ​សង្វៀន​TV5ព្រែកកំពឹស​នោះ ។

លិញ ភារ​ម្យ គេ​បាន​យកឈ្នះ​ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៣​ទឹក​ពេញ​នោះ​។ ដូច្នេះ ពុទ្ធ សំបូរ​គេ​ត្រូវ​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​ពានរង្វាន់​ជើងឯក​Knock Out Series by K.Cement ទម្ងន់​៦០​គ​.​ក្រ ត្រឹម​ជុំ​ទី​៣​នេះ ឯ លិញ ភារ​ម្យ គេ​នឹងត្រូវ​បន្ត​ការប្រកួត​ជម្រុះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត ។​

ចំពោះ លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ក៏បាន​វាយ​ឈ្នះ ម៉ឺន មេ​ឃា អ្នក​ប្រដាល់​ក្លិប​មនោ​រម្យ​ភ្នំ​តូច ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​៣​ទឹក​នោះ ។ ម៉ឺន មេ​ឃា វាយ​ចាញ់​លន បញ្ញា ដាច់​តែម្តង ដោយ​ក្នុង​ទឹក​ទី​២​ត្រូវ​លន​បញ្ញា​វាយ​អោយ​អាជ្ញាកណ្តាល​រាប់​៨​ពីរដង​ដោយសារ​ត្រូវ​នឹង​ជង្គង់ ។​

ដូច្នេះ ម៉ឺន មេ​ឃា ត្រូវ​ហាលអាវ​ត្រឹមនេះ ហើយ​លន បញ្ញា ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត ។​

គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការប្រកួត​ជម្រុះ​ជុំ​ទី​៣​នេះ ចម្រាញ់​បាន​អ្នក​ប្រដាល់​ចំនួន​៤​នាក់ សម្រាប់​ឡើងទៅ​បន្ត​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់​៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង​៤​រូបនោះ គឺ លិញ​ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ និង​ឡុង រ៉ា​មី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។​

ចំពោះ ការប្រកួត​ជាល​ក្ខណៈ​មិត្តភាព​អន្តរជាតិ​វិញ​នោះ អេ រដ្ឋា អ្នក​ប្រដាល់​ជើង ខ្លាំង​កម្ពុជា​នៃ​ក្លិប​អេ​ភូ​ថង​កីឡា បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Chhay Monkhun អោយ​បោះបង់ ចោលការ​ប្រកួត​ក្នុង​ដើម​ទឹក​ទី​៣ ក្រោយពី​អេ រដ្ឋា​បាន​ទាត់​ជើង​ក្រោម​របស់គេ​អោយរ​បូត ក្បាលជង្គង់​ម្ខាង​នោះ។​
Chhay Monkhun​នេះ បើតាម​លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អួត​ប្រាប់​មុន​ការប្រកួត​នោះ​ថា អេ រដ្ឋា មិនអាច​ស៊ូ​ជាមួយ​បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ផ្តួល​ឃីម បូរ៉ា ជើង​ខ្លាំង​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ក្នុង​ទឹក​ទី​២​ឯណោះ។ តែ​ផ្ទុយស្រឡះ​Chhay Monkhun​ត្រូវ​ចាញ់​អេ រដ្ឋា​ក្នុង​ទឹក​ទី​៣​ទៅវិញ ។​

ដោយឡែក ឯក កៃ​ឈៀង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​វាយ​ឈ្នះ ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ៕

Football news:

Inter wants to sign Kessie. Milan previously refused to exchange for Gagliardini
Showsport supports the journalist Ivan Safronov, accused of treason. This is a very suspicious case
Mario Gomez, Pizarro, Emre, lomberts and other heroes who finished their careers this summer
Dyer was suspended for 4 matches for a brawl with a fan in the stands
Jorginho is unhappy that he doesn't play enough at Chelsea. Sarri wants to invite him to Juventus
The crazy story of the referee who forgot the rules and gave 16 extra penalties. All because of the new rules of the series
Havertz told Bayer that he wanted to leave. Chelsea is ready to pay 70+30 million euros for it