logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

លោក Bolsonaro អនុញ្ញាត​ឲ្យ​កងទ័ព​ទៅ​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន

ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro កាលពី​ថ្ងៃ​សុក្រ​ បានអនុញ្ញាត​ឲ្យ​មានការ​ដាក់ពង្រាយ​កង​កម្លាំងប្រដាប់អាវុធរ​បស់​ប្រទេស​នេះ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​ខណៈ​ការស្តីបន្ទោស​ទូទាំង​ពិភពលោក​ជុំវិញ​បញ្ហា​អគ្គិភ័យ​នេះ​បាន​ជំរុញ​ឲ្យ​មានការ​តវ៉ា​និង​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​។​

​អ្នក​ថតរូប AFP ម្នាក់​បាន​រាយការណ៍​ថា ផ្សែង​ដ៏​ក្រាស់​បាន​ហុយ​ឡើង​ទៅលើ​មេឃ​លើ​ព្រៃ​នេះ​នៅ​ភាគ​ពាយព្យ​រដ្ឋ Rondonia ហើយ​អណ្តាតភ្លើង​អាច​ត្រូវបាន​គេ​មើលឃើញ​ក្នុង​ចម្ងាយ​រាប់គីឡូម៉ែត្រ​ឯណោះ​។​

​អគ្គិភ័យ​ក្នុង​ព្រៃធំ​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​តាម​ដងផ្លូវ​នៅ​ជុំវិញ​ភពផែនដី​និង​បាន​បញ្ឆេះ​ឲ្យ​មាន​សង្គ្រាមពាក្យសម្តី​រវាង​លោក Bolsonaro និង​សម​ភាគី​បារាំង​លោក Emmanuel Macron​ដែល​បាន​ហៅ​ភ្លើង​ឆេះ​ព្រៃ​នេះ​ថា​ជា​វិបត្តិ​អន្តរជាតិ​ហើយ​បាន​ប្តេជ្ញា​រារាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​រវាង​សហភាព​អ៊ឺរ៉ុប​និង​បណ្តា​ប្រទេស​អាមេរិក​ខាងត្បូង​។​

​តួលេខ​ផ្លូវការ​ចុងក្រោយ​បានបង្ហាញ​ថា គិត​មក​ត្រឹម​ពេលនេះ ភ្លើង​ឆេះ​ព្រៃ​ចំនួន​៧៦.៧២០​លើក​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ក្នុងឆ្នាំនេះ​ដែលជា​ចំនួន​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ដែល​ក្រុម​អ្នកជំនាញ​បាន​ស្តីបន្ទោស​ទៅលើ​កា​រព​ន្លឿ​ន​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​។​

​យោងតាម​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​អវកាស (INPE) បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ថ្មី​ប្រហែល​៧០០​លើក​បាន​ឆាបឆេះ​ចន្លោះ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ស្តីពី​វិបត្តិ​នេះ​ជាមួយ​សមាជិក​គណៈរដ្ឋមន្ត្រី លោក Bolsonaro កាលពី​ថ្ងៃ​សុក្រ​បានចេញ​អនុក្រឹត្យ​មួយ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដាក់ពង្រាយ​កង​កម្លាំងប្រដាប់អាវុធ​ដើម្បី​ជួយ​ពន្លត់​អគ្គិភ័យ​និង​បង្ក្រាប​សកម្មភាព​ឧក្រិដ្ឋ​នៅក្នុង​តំបន់​នោះ​។​

​គួរ​បញ្ជាក់ថា ការសម្រេចចិត្ត​របស់​លោក Bolsonaro បាន​ធ្វើឡើង​ស្របពេល​មានការ​ធ្វើបាតុកម្ម​នៅ​ជុំវិញ​ពិភពលោក​អំពី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែលជា​តំបន់​មួយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សួត​នៃ​ភពផែនដី​និង​ត្រូវបាន​គេ​មើលឃើញថា​មាន​សារៈសំខាន់​ក្នុងការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​៕ AFP

វណ្ណ​វណ្ណ

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

All rights and copyright belongs to author:
Themes
ICO