Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ស្នើ​អង្គការសហប្រជាជាតិ ជួយ​សហគ្រាស​ខ្នាត តូច​បំផុត តូច និង​មធ្យម​

Views: 1

ដោយៈ សុផល / ភ្នំពេញ​៖ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ នា​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ បាន​ជួប​ជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន UN ESCAP ដើម្បី​ពង្រឹង​និង​ពង្រីក កិច្ចសហប្រតិបត្តិការ ជាពិសេស​ទៅលើ វិស័យ​មីន ដែលជា​គោលដៅ​ទី​១៨ “ កម្ពុជា​គ្មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ” នៃ​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែល​យើង​ប្តេជ្ញា ចិត្ត​ថា “ មិន​ឲ្យ​នៅ​សេសសល់​ដី ដែល​មានការ​គម្រាម ដោយសារ​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម ”​។​

​ក្នុងជំនួប​នេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើង អំពី​កិច្ចសហប្រតិបត្តិការ បច្ចុប្បន្ន រវាង​កម្ពុជា និង UN ESCAP នៅក្នុង​វិស័យ​ជាច្រើន មានដូចជា (១) អភិវឌ្ឍន៍​សង្គម (២) ពាណិជ្ជកម្ម វិនិយោគ និង​នវានុវត្តន៍ (៣) ស្ថិតិ (៤) បរិស្ថាន និង​អភិវឌ្ឍន៍ (៥) គោលនយោបាយ​ម៉ាក្រូ សេដ្ឋកិច្ច និង​ហិរញ្ញប្បទាន​សម្រាប់ អភិវឌ្ឍន៍ (៦) បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង និង​ការគ្រប់គ្រង​គ្រោះ មហន្តរាយ (៧) ដឹកជញ្ជូន និង (៨) ថាមពល ជាដើម​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​ជាពិសេស​ឲ្យ UN ESCAP ពង្រីក​សកម្មភាព គាំទ្រ ដល់​វិស័យ​ឯកជន ដែល​ផ្តោតជាសំខាន់​ទៅលើ សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម​, ពិចារណា​ផ្តល់ឱកាស ដល់​មន្ត្រី​វ័យក្មេង​កម្ពុជា មក​ហាត់​ការ នៅ​អគ្គលេខាធិការដ្ឋាន UN ESCAP ហើយ​និង​ពិចារណា​គាំទ្រ លើ​ការផ្តល់ ជំនួយ​បច្ចេកទេស ដល់​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល បានដាក់​កំណត់​ជា​គោលដៅ​ទី​១៨ នៃ​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា ដែល​យើង​ប្តេជ្ញាចិត្ត​ថា នឹង “ មិន​ឲ្យ​នៅ​សេសសល់​ដី ដែល​មានការ​គម្រាម ដោយសារ​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម ” ។​

​លោកស្រី Armida Salsiah Alisjahbana ប្រធាន UN ESCAP ជាបឋម បាន​ថ្លែង​សួរសុខទុក្ខ និង​ជូនពរ​ពុក សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ ហើយក៏​សូម ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ថ្លែង សុន្ទរកថា​ពិសេស ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​គណៈកម្មការ សេដ្ឋកិច្ច និង​សង្គម សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN ESCAP) និង បាន​បញ្ជូន​គណៈប្រតិភូ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ។​

​លោកស្រី បានលើកឡើង​ថាៈ សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​ការរៀបចំ​ផែនទី​បង្ហាញ​ទិស របស់ UN ESCAP ជាពិសេស ក្នុងនាម​កម្ពុជា ជា​ប្រធាន​អាស៊ាន​។​

​ជាមួយគ្នានេះ លោកស្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ដ៏​ល្អ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UN ESCAP​។ លោកស្រី បានបញ្ជាក់​ថាៈ UN ESCAP នឹង​បន្ត​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ល្អប្រសើរ ឡើង ជាមួយ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន រួមទាំង វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ហិរញ្ញប្បទាន ប្រកបដោយ​ចីរភាព ឌីជីថល បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​សហគ្រាស ខ្នាតតូច​បំផុត តូច និង​មធ្យម ជាដើម ៕/V​-PC

Post navigation