Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ឃួង ស្រេង ៖ សម្តេចតេជោ បានលះបង់ច្រើនណាស់ ដើម្បីជាតិ មាតុភូមិ សំដៅធ្វើយ៉ាងណា ឱ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍ

Views: 7

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិកា​រកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានលើកឡើងថាៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើន ណាស់ ដើម្បីជាតិ មាតុភូមិ ហើយការលះបង់របស់សម្តេច មានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើន ។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីប្រកាសសាខាគណបក្ស ស្ថានីយទូរទស្សន៍ CTN MYTV CNC សាខាគណបក្សស្ថានីយ ទូរទស្សន៍ PNN និងបញ្ចូលសមាជិកគណបក្ស ចំនួន ១៨៣ រូប នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងពិធីនេះ ត្រូវបានប្រកាសសាខាគណបក្ស ស្ថានីយទូរទស្សន៍ CTN MYTV CNC ចំនួន ១០៩ រូប និងសាខាគណបក្សស្ថានីយទូរទស្សន៍ PNN ចំនួន ៧៤ រូប សរុបចំនួន ១៨៣ រូប ជាសមាជិកគណបក្ស ចំណុះឱ្យគណបក្សរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្តេចបានផ្តល់អាយុជីវិត ជូនប្រជាពលរដ្ឋ នៅថ្ងៃ ៧ មករា ១៩៧៩ ដែលបងប្អូនត្រូវយល់ឱ្យបានច្បាស់ ពីវីរភាពរបស់សម្តេចតេជោ។ លោក បានបន្តថាៈ សមាជិកម្នាក់ ជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត សមាជិកម្នាក់ៗ ត្រូវដឹងការពិត ពីអ្វីដែលគណបក្សប្រជាជនកម្ពុជា បានលះបង់ដើម្បីជាតិ មាតុភូមិ និងត្រូវហ៊ានតស៊ូមតិ ដើម្បីបក្ស ។ បងប្អូនសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ មានន័យថា បងប្អូនបានថែរក្សាកេរតំណែល និងសមិទ្ធផលរបស់ដូនតាយើងពីមុនមក។ ពីមុន យើងចង់បានត្រឹមតែ ប្រជាពលរដ្ឋយល់ និងឱ្យតម្លៃការដឹកនាំរបស់ គណបក្ស ប្រជាជនកម្ពុជា បានហើយ តែសម្រាប់ពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋ ឱ្យតម្លៃ ប៉ុណ្ណោះទេ សូម្បីតែអន្តរជាតិ ក៏បានឱ្យតម្លៃមេដឹកនាំរបស់កម្ពុជាយើង យ៉ាងខ្លាំងផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ។ ការលះបង់របស់សម្តេចតេជោ មានគោលបំណងតែមួយគត់ នោះគឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា មានសន្តិភាព ពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើន ដូចដែលយើងបានឃើញស្រាប់ នៅពេលនេះ។ អ្វីដែលជាក់ស្តែង ថែមទៀតនោះ ខណៈដែលប្រទេសកម្ពុជា ក៏ដូចជា នៅលើសកលលោក កំពុងប្រឈមខ្លាំង នៃការរីករាលដាលជម្ងឺកូវីដ-១៩ សម្តេចតេជោ បានដើរជួរមុខ ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋម្តងទៀត ដោយការស្រោចវ៉ាក់សាំង ការពារកូវីដ-១៩ ជូនប្រពលរដ្ឋ បានគ្រប់គ្នា និងគ្រប់ដូស។

លោកបានបន្តទៀតថា៖ គណបក្សប្រជាជនកម្ពុជា មានបទពិសោធន៍ច្រើនណាស់ ពាក់ព័ន្ធនឹងការអត់អាហារ ដូច្នេះហើយទើបយើង រក្សាស្បៀងទុកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយប្រជាពលរដ្ឋ ដែលខ្វះខាត ពោលគឺ សម្តេចតេជោ ហ៊ុន សែន មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។ ក្នុងនាមជាសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រូវការពារសមិទ្ធផល របស់សម្តេចតេជោ ដែលរកបានមកដោយលំបាក នោះគឺសន្តិភាព និងនាំគ្នាជួយផ្សព្វផ្សាយ អំពីអំពើល្អរបស់ សម្តេចតេជោ ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹង និងយល់កាន់តែច្បាស់៕ V / N

Post navigation