Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​គន្ធី​បញ្ចប់​ការហែក្បួន​រយៈពេល ១៣៥ ថ្ងៃ​ដើម្បី​ស្តារ​កម្លាំង​របស់​បក្ស​គ​ណ​បក្ស​សមាជ​ឡើងវិញ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មនុស្ស​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ខណៈ​ព្រិល​ធ្លាក់​នៅក្នុង​ទីក្រុង​ស្រី​ណាហ្គា (Srinagar) ដ៏​សំខាន់​របស់​រដ្ឋកា​ស្មៀ​ខាង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មករា​ដើម្បី​ប្រារព្ធ​ការបញ្ចប់​ការដើរ​ក្បួន​របស់​មេដឹកនាំ​គណបក្ស​សមាជិក លោក រ៉ា​ហ៊ុល គន្ធី (Rahul Gandhi)​ដែល​បាន​ចាប់ផ្តើម​នៅ​ចុង​ភាគខាងត្បូង​នៃ​ប្រទេស​កាលពី ១៣៥ ថ្ងៃមុន​។​

​ការដើរ​ក្បួន​ឈ្មោះថា “Bharat Jodo Yatra” ឬ ការ​ដង្ហែ​ក្បួន​រួបរួម​ឥណ្ឌា មាន​គោលបំណង​បង្កើន​ប្រជាប្រិយភាព​របស់​បុរស​វ័យ ៥២ ឆ្នាំ​រូប​នេះ​ប៉ុន្តែ​បក្ស​សមាជ​នៅ​តែ​ត្រូវ​ប្រឈមមុខ​នឹង​សមរ​​ភូមិ​ដ៏​ខ្លាំង​ទល់​នឹង​គណបក្ស​បា​រ៉ា​ធី​យ៉ា​ចា​ណាតា (Bharatiya Janata ឬ BJP) របស់​នាយក​រដ្ឋមន្ត្រី ណារិ​នដ្រា ម៉ូ​ឌី​ដែល​ហាក់​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ ២០២៤​។​

​លោក​គន្ធី ដែល​បាន​ដោះ​អាវយឺត​ដែល​លោក​បាន​ពាក់​ភាគច្រើន​សម្រាប់​ការហែក្បួន​មក​ឈុត​រោមចៀម​កា​ស្មៀ​ដើម្បី​ការពារ​ត្រជាក់ បាន​និយាយថា “​ខ្ញុំ​មិន​បាន​ធ្វើ​ធម្ម​យាត្រា​សម្រាប់​ខ្លួន​ខ្ញុំ​ឬ​បក្ស​សមាជ​ទេ​”​។​

​លោក​បាន​និយាយ​សំដៅ​ទៅ​គណបក្ស BJP​ថា “​គោលបំណង​គឺ​ងើបឡើង​ប្រឆាំងនឹង​មនោគមវិជ្ជា​ដែល​ចង់​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រទេស​នេះ​”​។​

​មេដឹកនាំ​មកពី​គណបក្ស​ប្រឆាំង​ចំនួន​ប្រាំមួយ​បាន​ចូលរួម​ក្នុង​ការជួបជុំ​នេះ ដែល​ជា​ការប្រមូលផ្តុំរ​បស់​ក្រុមប្រឆាំង​ធំ​បំផុត​នៅក្នុង​រដ្ឋ​ដែល​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​របស់​ឥណ្ឌា​កន្លែង​ដែល​រដ្ឋា​ភិ​​បាល​របស់​លោក​ម៉ូ​ឌី​បាន​រៀបចំ​ឡើង​វិញ​ជា​ដែនដី​គ្រប់គ្រង​សហព័ន្ធ​ចំនួន​ពីរ​ក្នុង​ខែសីហា ឆ្នាំ ២០១៩​។​

​លោក ឌី រ៉ា​ចា (D. Raja)​អគ្គលេខា​បក្ស​កុម្មុយនីស្ត​ឥណ្ឌា បាន​និយាយ​នៅឯ​ការជួបជុំ​គ្នា​ថា “​គ្រប់​គណបក្ស​ទាំងអស់​ត្រូវតែ​រួបរួម​គ្នា​ដើម្បី​រំដោះ​ប្រទេស​ចេញ​ពី​បក្ស BJP”​។​

​មេដឹកនាំ​បក្សប្រឆាំង​មួយចំនួន​ទៀត​មិន​បាន​ចូលរួម​ការប្រមូលផ្តុំ​នេះ​ទេ ដោយសារ​តែ​ជើងហោះហើរ​ទៅកាន់​អាកាសយានដ្ឋាន​ក្រុង​ស្រី​ណាហ្គា​ត្រូវបាន​លុបចោល ពីព្រោះ​ព្រិល​ធ្លាក់​ខ្លាំង​។​

​ត្រកូល​នេ​រុ​-​គន្ធី​បាន​គ្រប់គ្រង​គណបក្ស​សមា​ជ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ក៏​ទទួលខុសត្រូវ​ចំពោះ​ការធ្លាក់​ចុះ​នាពេល​ថ្មីៗ​នេះ​ផង​ដែរ​។ លោក​គន្ធី​បាន​លាលែង​ពី​តំណែង​ប្រធាន​បក្ស​សមាជ បន្ទាប់ពី​ការបោះឆ្នោត​ចុងក្រោយ​។​

​ការរៀបចំ​សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅ​ក្នុង​តំបន់​កា​ស្មៀនៅ​មុន​ពេល​ការជួប​ជុំនេះ ដោយ​ប៉ូលីស​ប្រដាប់អាវុធ​បាន​បិទផ្លូវ​ទាំងអស់​ដែល​ចូល​ទៅ​កាន់​កីឡដ្ឋាន​កីឡាគ្រី​ឃីត​កន្លែង​ដែល​ការជួ​ប​ជុំ​​ត្រូវបាន​ធ្វើឡើង​៕

​លោក​គន្ធី (​ឆ្វេង​) បញ្ចប់​ការដើរ​ក្បួន ១៣៥ ថ្ងៃ​ដើម្បី​អរគុណ​អ្នកគាំទ្រ​គណបក្ស​សមាជិក​

Post navigation