Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ហ្សេ​លេន​ស្គី​ដាក់​សម្ពាធ​អឺរ៉ុប​ឱ្យប្រញាប់​បញ្ជូន​អាវុធ​មក​បន្ថែម​

Views: 3

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​កាលពី​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ​បាន​ធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​អង់គ្លេស​និង​បារាំង​ចាប់តាំងពី​​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ជិត​មួយ​ឆ្នាំ​មុន ដោយ​ជំរុញ​សម្ពន្ធមិត្ត​របស់​លោក​ឱ្យ​បញ្ជូន​អាវុធ​បន្ថែមទៀត និង​ជា​ពិសេស​យន្តហោះ​ចម្បាំង​។​

​ដោយ​ចេញ​ក្រៅ​ស្រុក​ជា​លើក​ទី​ពីរ​ចាប់តាំងពី​ការ​លុក​លុយ លោក​ហ្សេ​លេន​ស្គី​បាន​រីករាយ​ជា​មួយ​ថ្ងៃ​ពោរពេញ​ដោយ​ពិធី​នៅ​ទីក្រុង​ឡុង​ដ៍​ជា​កន្លែង​ដែល​លោក​បាន​ចូល​គាល់​ស្តេច​ឆាល​ទី​៣​និង​ថ្លែង​​ទៅ​កាន់​សភា​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​ប្រទេស​បារាំង ដែល​ផ្ទុយ​ពី​នេះ​ហាក់​កើតឡើង​នៅ​នាទីចុងក្រោយ​នោះ បាន​ឃើញ​លោក​រៀបចំ​កិច្ចប្រជុំ​អាហារ​ពេល​ល្ងាច​ជាមួយ​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ចូលរួម​ដោយ​អធិការបតី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូ​ល​។​

​ប៉ុន្តែ​ត្បិត​មាន​ទម្រង់​ផ្ទុយ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​ការទាមទារ​របស់​លោក​ហ្សេ​លេន​ស្គី​គឺ​ដូចគ្នា ពោល​អាវុធ​ច្រើនឡើង ជាពិសេស​យន្តហោះ​ចម្បាំង និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​និង​ការបញ្ជូន​ឱ្យ​បាន​លឿន​​ជាង​មុន​។​

​លោក​បាន​និយាយ​នៅ​ទីក្រុង​ប៉ារីស​ថា “​ការ​ដែល​អ៊ុយ​ក្រែន​ឆាប់​ទទួលបាន​សព្វាវុ​ធ​ធុន​ធ្ងន់​រយៈ​ចម្ងាយ​ឆ្ងាយ អាកាសយានិក​របស់​យើង​នឹង​ឆាប់​ទទួលបាន​យន្តហោះ ការឈ្លានពាន​របស់​រុស្ស៊ី​នឹង​បញ្ចប់​​ឆាប់ៗ ហើយ​យើង​អាច​វិល​ទៅរក​សន្តិភាព​នៅ​អឺរ៉ុប​វិញ​”​។​

​លោក​បាន​ព្រមាន​ថា “​មាន​ពេល​តិចតួច​ណាស់​”​។​

​លោក​ម៉ា​ក្រុង​បាន​សន្យាថា បារាំង​នឹង​ជួយ​អ៊ុយ​ក្រែន​ឱ្យ​ទទួលបាន​ជ័យជម្នះ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ហើយ​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រគល់​អាវុធ​។​

​លោក​និយាយថា “​បារាំង​ប្តេជ្ញាចិត្ត​ជួយ​អ៊ុយ​ក្រែន​ឱ្យ​ទទួលបាន​ជ័យជម្នះ​និង​ការបង្កើត​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ឡើងវិញ​”​។

​លោក​បាន​បន្ថែមថា “​អ៊ុយ​ក្រែន​អាច​ពឹងផ្អែក​លើ​បារាំង ដៃគូ​អឺរ៉ុប និង​សម្ពន្ធមិត្ត​របស់ខ្លួន​ដើម្បី​ឈ្នះ​សង្គ្រាម​។ រុស្ស៊ី​មិនអាច​និង​មិន​ត្រូវ​ឈ្នះ​ជាដាច់ខាត​”​។​

​លោក​សូល​បាន​និយាយថា អាល្លឺម៉ង់​និង​ដៃគូ​របស់​ខ្លួន​គាំទ្រ​អ៊ុ​យក្រែន “​ផ្នែក​ហិរញ្ញវត្ថុ ដោយ​មាន​ជំនួយ​មនុស្សធម៌​និង​អាវុធ​” ដោយ​បន្ថែម​ថា “​យើង​នឹង​បន្ត​ធ្វើ​ដូច្នេះ​ដរាបណា​ចាំបាច់​”៕

​លោក​ហ្សេ​លេន​ស្គី​បាន​ចូល​គាល់​ស្តេច​ឆាល​ទី​៣​កាលពី​ថ្ងៃ​ពុធ​

​លោក​ហ្សេ​លេន​ស្គី​ជួប​លោក​ម៉ា​ក្រុង​និងនាយករដ្ឋមន្រ្តីអង់គ្លេស​កាលពី​ថ្ងៃ​ពុធ​

Post navigation