ចែករម្លែក
ដោយៈប.ខុន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជា មុនពេលចាកចេញទៅ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ។
លោក លឹម គាហោ រដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា បានមានប្រសាសន៍ ដោយសម្តែងនូវក្តីមោទនៈ ចំពោះការរីកចម្រើនរបស់ វិស័យកីឡាការ៉ាតេនៅកម្ពុជា និងសង្ឃឹមថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាលើកនេះ កីឡាករ កីឡាការិនី នឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមដណ្ដើម មេដាយ ជូនប្រទេសជាតិ ។
នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដោយផ្តល់ថវិកា ចំនួន ៤០ លានរៀល ដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងប្រតិភូកីឡាការ៉ាតេកម្ពុជា ផងដែរ ។
ប្រតិភូកីឡាការ៉ាតេជម្រើសជាតិកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រកួត ក្នុងកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ៕v

