Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក អូ​លីវើ ប៊ី​ហូ​ហ្វ ចាក​ចេញពី​តំណែង​នាយក​កីឡា​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អូ​លីវើ ប៊ី​ហូ​ហ្វ (Oliver Bierhoff) បាន​ចាកចេញ​ពី​តួនាទី​របស់​គាត់​ជា​នាយក​កីឡា​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ បន្ទាប់​ពី​ការ​ជ្រុះ​ចេញ​ពីវើ​លខាប់​នៅ​កាតា​។​

​លោក​ប៊ី​ហូ​ហ្វ ដែល​ជា​ប្រធាន​សាលា​បាល់ទាត់​របស់​សមាគម​បាល់ទាត់​អាល្លឺម៉ង់ (DFB)​ដែរនោះ បាន​យល់ព្រម​បញ្ចប់​កិច្ចសន្យា​របស់​គាត់ ដែល​គ្រោង​នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ ២០២៤​។​

​បុរស​វ័យ ៥៤ ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ DFB បន្ទាប់​ពី​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ ២០០៤ ហើយ​បាន​កាន់​តួនាទី​ជា​អ្នក​ចាត់ការ​ទូទៅ​រហូត​ដល់​គាត់​ចូលកាន់​តំណែង​បច្ចុប្បន្ន​របស់​គាត់​ក្នុង​ឆ្នាំ ២០១៨​។​

​ប្រធាន DFB លោក បឺន នូ​អេ​នដូ​ហ្វ (Bernd Neuendorf)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក អូ​លីវើ ប៊ី​ហូ​ហ្វ​បានផ្តល់​សេវាកម្ម​មិន​គួរ​ឱ្យ​ជឿ​ដល់ DFB”​។​

“​ទោះបីជា​ពួក​យើង​មិន​អាច​បំពេញ​ការរំពឹង​ទុក​នៅលើ​ទីលាន​ក្នុង​ការប្រកួត​ថ្មីៗ​ក៏ដោយ ក៏​ប៉ុន្តែ​គាត់​បាន​នៅ​ពី​ក្រោយ​ពេល​វេលា​ធំៗ​ជាច្រើន​”​។​

“​ការងារ​របស់​គាត់​នឹង​នៅ​ជាប់ទាក់ទង​គ្នា​ជា​រៀង​រហូត​ជាមួយ​នឹង​ជ័យជម្នះ​វើល​ខាប់​របស់​យើង​នៅក្នុង​ប្រទេសប្រេ​ស៊ីល​។ ទោះបីជា​ស្ថិត​ក្នុង​គ្រា​ដ៏​ច្របូកច្របល់​ក៏ដោយ ក៏​គាត់​តែងតែ​ធ្វើ​តាម​គោលដៅ​និង​ចក្ខុវិស័យ​របស់​គាត់ ហើយ​បាន​ជួយ​រៀបចំ DFB ក្នុង​របៀប​ប្រកបដោយ​និរន្តរភាព​”៕

​លោក អូ​លីវើ ប៊ី​ហូ​ហ្វ​លាឈប់​ពី​តំណែង​នាយក​កីឡា​របស់​ជម្រើសជាតិ​បាល់ទាត់​អាល្លឺម៉ង់​

Post navigation