Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ៖ ការចុះបញ្ជី ”គុនល្បុក្កតោ” កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យថ្មីមួយទៀត ក្នុងចំណោមជាច្រើនរបស់កម្ពុជា

Views: 8

ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាៈ ការចុះបញ្ជី “គុនល្បុក្កតោ” កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យថ្មីមួយទៀត ក្នុងចំណោមជោគជ័យ ជាច្រើនរបស់កម្ពុជា ។ នេះបើយោងតាម ផេកផ្លូវការរបស់លោក ដែលបានបង្ហោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក ស សុខា ដែលបានសសេរ នៅលេីបណ្តាញសង្គមយ៉ាងដូច្នេះថាៈ អបអរសាទរ គុនល្បុក្កតោ” កម្ពុជា ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក នៃមនុស្សជាតិ ។

ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសម្តែងនូវអំណរសាទរ ប្រកបដោយមោទកភាព ចំពោះកម្ពុជា ដែលជាបន្តបន្ទាប់ ទទួលបានការចុះបញ្ជី ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ភាពអស្ចារ្យថ្មីមួយទៀតរបស់កម្ពុជាយើង គឺកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំលើកទី១៧ របស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានសម្រេចចុះបញ្ជី “គុនល្បុក្កតោ” កម្ពុជា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក នៃមនុស្សជាតិ។

ការចុះបញ្ជី “គុនល្បុក្កតោ” ក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក នៃមនុស្សជាតិនេះ គឺជាកិត្តិយស និងភាពជោគជ័យដ៏អស្ចារ្យថ្មីមួយទៀត នៅក្នុងចំណោមជោគជ័យជាច្រើន របស់កម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព។

បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់កម្ពុជា ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក របស់អង្គការយូណេស្កូ គឺជាអត្តសញ្ញាណ និងជាព្រលឹងជាតិ ដែលបាននិងកំពុង លើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជាយើង ឲ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ ពិសេសក៏ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។

ជាថ្មីម្តងទៀត ក្នុងនាមជាយុវជនខ្មែរ ជំនាន់ក្រោយមួយរូប ប្តេជ្ញាចូលរួមថែរក្សា ការពារ អភិរក្សបេតិកភណ្ឌវប្បធម៌ របស់កម្ពុជា ឲ្យបានគង់វង្ស និងបន្តផ្សព្វផ្សាយ លើឆាកជាតិ និងអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ ល្បីល្បាញថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនទាំងមូល ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់កម្ពុជា ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានចំនួន ១១ ហើយ រួមមាន ៖ ប្រាសាទអង្គរវត្ត, ប្រាសាទព្រះវិហារ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ប្រាសាទសំបូរព្រៃគុក, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, រឿងរាមកេរ្តិ៍តាគ្រុឌ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោល និងគុនល្បុក្កតោ៕ V / N

Post navigation