Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ថោង ខុន សង្ឃឹមថានឹបានទទួលអ្នកស្ម័គ្រចិត្តច្រើន ក្នុងកិច្ចការស៊ីហ្គេម

Views: 1

ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣ (Camsoc) មានជំនឿចិត្តថា នឹងទទួលបាន នូវការចុះឈ្មោះច្រើន ពីអ្នកស្ម័គ្រចិត្ត សម្រាប់កិច្ចការស៊ីហ្គេម នាពេលខាងមុខ មិនខាន។

នៅថ្ងៃទី១ កុម្ភ: ម្សិលមិញនេះ ក្នុងសន្និសីទកាសែត នៃការប្រកាសទទួលយកអ្នកស្ម័ឝ្រចិត្តជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានោះ Camsoc ត្រូវការអ្នកស្ម័គ្រចិត្តចំនួនប្រមាណពី ៧.០០០ ទៅ ៨.០០០ នាក់ សម្រាប់បម្រើដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ អ្នកស្ម័គ្រចិត្តគឺជា DNA សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំ។កន្លងមក Camsoc បានរៀបចំបែងចែកអ្នកស្ម័គ្រចិត្ត ទៅគ្រប់ផ្នែកអស់ហើយ ក្នុងនោះ ក៏មាននៅក្នុងគណ:កម្មការជំនាញដែរ។ ខាងមុខ នេះ គណ:កម្មការជំនាញ នឹងទទួលយកអ្នកស្ម័គ្រចិត្ត នានាបន្ថែមទៀត ដើម្បីចូលរួមជាមួយគណ:កម្មការជំនាញ ពិសេសក្នុងការរៀបចំការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់៕/V/r

Post navigation