Cambodia

លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ៖ អំណោយ​ជា​រថយន្ត​ស៊ីរ៉ែន​២​គ្រឿង​របស់​សប្បុរសជន ​ជា​ការ​រួមចំណែក​ ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​សង្គមជាតិ ​

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​សណ្ដាន​ចិត្ត​របស់​សប្បុរសជន​ ដែល​ជា​ឧកញ៉ា​វ័យក្មេង​២​រូប​ បាន​ជួយឧបត្ថម្ភ​ជា​អំណោយ​នូវ​រថយន្ត​ស៊ីរ៉ែន​ចំនួន​២​គ្រឿង​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​សែន​សុខ នៃ​កងរាជអាវុធហត្ថ​រាជធានី​ ដែល​ជា​សកម្មភាព​មនុស្ស​ធ​ម៏​ដល់​ការ​ចូល​រួមរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ ទី​០៤ ខែ​សីហា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​នូវ​អំណរគុណ​ផ្ទាល់​ផង​និង​តាមរយៈ​ចេញ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា ឫទ្ធី រស្មី និង លោក​ឧកញ៉ា រស់ ឌី​ណែ​ត បាន​ប្រគល់ រថយន្ត​ស៊ីរ៉ែន​២​គ្រឿង និង​អង្ករ​ចំនួន​២​តោន ជូន​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង អាវុធហត្ថ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ថ្លែង​ថា រថយន្ត​សា​រ៉ែ​ន​២​គ្រឿង និង​អង្ករ​ចំនួន​២​តោន ដែល​ជា​អំណោយ​ឧបត្ថម្ភ​របស់ លោក​ឧកញ៉ា ឫទ្ធី រស្មី អគ្គនាយក​ក្រុមហ៊ុន K99 Group និង លោក​ឧកញ៉ា រស់ ឌី​ណែ​ត ត្រូវ​បាន​ប្រគល់​ជូន មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន​ពីរ​គឺ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង អាវុធហត្ថ​ខណ្ឌ​សែន​សុខ ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​អង្គភាព ជាពិសេស​រថយន្ត​ស៊ីរ៉ែន​ទាំងពីរ​គ្រឿង ជា​មធ្យោបាយ​ដ៏​យ៉ាង​សំខាន់​សម្រាប់ រួមចំណែក​លើ​ការងារ​ចុះ​ប្រតិបត្តិ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក៏ដូចជា ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ក្នុង​ឱកាស​នោះ លោក​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំងពីរ ជំនួសមុខ​ឲ្យ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ ជូន​ដល់ លោក​ឧកញ៉ា​ទាំងពីរ ដែល​មាន​ទឹកចិត្ត​ស្រលាញ់​គាំទ្រ​កម្លាំង​រាជ​អាវុធហត្ថ និង​ចូលរួម​ឧបត្ថម្ភ ដូច​ខាង​លើ​នេះ​៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ ​លោក ស សុខា ​ផ្តល់​សម្ភារៈ​ហ្វឹកហាត់​ជូន​អត្ត​ព​លិ​ក​កីឡា​ប៉េតង់​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ យុវជន និង​ថ្នាល សរុប​៥១​រូប

Football news:

Barcelona's Interest in Isak Increased after Koeman's appointment. Larsson has a high opinion of the player (Mundo Seportivo)
Manuel Pellegrini: When you play against Real Madrid and var, it's too much
PSV and Porto are Interested in Barcelona midfielder PUC. He doesn't want to leave the club
Puyol about Barcelona: If we want to win the championship, we need to perform very well
Schalke sacked Wagner. The team has not won the Bundesliga since January
Iacini on 3:4 with Inter: Even a draw would be an unfair result, given how many chances Fiorentina created
Ramos Pro 3:2 with Betis: the Referee tried his best and didn't do anything intentionally