Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា នៅ​ត្បូងឃ្មុំ

Views: 2

ដោយ​: ជា សីហៈ​/​ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ទីចាត់ការ ខ្លោងទ្វារ របង និង​សមិទ្ធផល​នានា ក្នុង​អនុវិទ្យាល័យ​ពន្លៃ ស្ថិតនៅ​ក្នុងភូមិ​ពន្លៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ ។​

​សមិទ្ធផល​នានា​រួមមាន អគារ​ទីចាត់ការ អគារសិក្សា​១​ខ្នង មាន​៧​បន្ទប់ រួមជាមួយ​ការបំពាក់​នូវ​គ្រឿង​បរិក្ខា​បច្ចេកទេស​ផ្សេងៗ មានដូចជា​តុ​ការិយាល័យ តុ​ប្រជុំ កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន​ធឺរ ទូ​ផ្ទុក​ឯកសារ បន្ទប់ទឹក​ចំនួន ៥​បន្ទប់ ខ្លោងទ្វារ របង​ប្រវែង ១៤៧​ម៉ែត្រ ប្រព័ន្ធ​លូ ចាក់​បេតុង​នៅតាម​មុខ​អគារ និង​ចាក់​ក្រាល​គ្រួស​ក្រហម​នៅក្នុង​បរិវេណ​សាលា សរុប​ចំណាយ​ថវិការ​ចំនួន​ប្រមាណ ៣២៨.៣២៦​ដុល្លារ​អាម៉េរិក ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី តាមរយៈ​លោក វេ​ង សាខុន រដ្ឋ​ន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និ​យុវនីតិសម្បទា​។

​នៅក្នុង​ពិធី​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក វេ​ង សាខុន លោក វង សូត លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង ប្រជាពលរដ្ឋ​ជាច្រើនរូប​៕​

Post navigation