Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេទាហាន​ស៊ីឈ្នួល​រុស្ស៊ី​កំពុង​យកចិត្តយកថ្លើម​លោកពូ​ទីន​អំពី​ជ័យជម្នះ​ក្នុង​សមរភូមិ​នៅ​អ៊ុ​យក្រែន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្នុងសម័យ​អន្ធ​កាល​ក្នុង​របប​សហភាពសូវៀត លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) កំពុង​ដេក​គុក​ពី​បទ​លួច​។​ឥឡូវ​នេះ​ក្នុងនាម​ជា​​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​រុស្ស៊ី គាត់​កំពុង​ប្រជែង​ដើម្បី​យកចិត្តយកថ្លើម​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​អះអាង​អំពី​ជ័យជម្នះ​ក្នុង​សមរភូមិ​ដ៏​កម្រ​នៅ​អ៊ុ​យក្រែន​។​

​គោលបំណង​របស់​គាត់​គឺ​ដើម្បី​លើកកម្ពស់​ជោគជ័យ ដែល​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner Group​របស់គាត់​កំពុង​មាន​នៅ​សប្តាហ៍​នេះ​ក្នុងការ​រុញច្រាន​កងកម្លាំង​អ៊ុយ​ក្រែន​ចេញ​ពី​ទីប្រជុំជន​​រ៉ែ​អំបិល សូ​ឡេ​ដា (Soledar) ជា​សកម្មភាព​មួយ​ដែល​ធ្វើឱ្យ​ផែនការ​របស់​រុស្ស៊ី​ក្នុងការ​ដណ្តើម​កាន់កាប់​ភាគ​ខាងកើត​អ៊ុយ​ក្រែន​រស់​ឡើង​វិញ បន្ទាប់​ពី​រង​បរាជ័យ​ជាច្រើន​ដង​។​

​រុស្ស៊ី​បាន​អះអាង​ជ័យជម្នះ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​អ៊ុយ​ក្រែ​ននិយាយថា កងកម្លាំង​របស់​ខ្លួន​កំពុង​តស៊ូ​រក្សា​ទីតាំង បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​ដ៏​ក្តៅគគុក​ពេញ​មួយ​យប់​។​

​លោកព្រី​ហ្គោ​ហ្ស៊ី​ន អាយុ ៦១ ឆ្នាំ ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​នៅ​លោកខាងលិច​និង​ចាត់​ទុក​ខ្លួនឯង​ថា​ជា​អ្នកស្នេហាជាតិ​ដ៏​អង់អាច​ក្លាហាន​នោះ​បាន​បង្ហាញខ្លួន​ក្នុង​ឈុត​ប្រយុទ្ធ​ជាមួយ​កូនចៅ​របស់​​គាត់​នៅ​ទីប្រជុំជន​អណ្តូងរ៉ែ​អំបិល​សូ​ឡេ​ដា ហើយ​បាន​និយាយថា ពួកគេ​កំពុង​ប្រយុទ្ធ​តែឯង ដែល​ជា​ការអះអាង​ផ្ទុយ​ពី​មន្ត្រី​ការពារជាតិ​។​

​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​អំពី “​សកម្មភាព​មិន​គិត​ពី​ខ្លួនឯង​ប្រក​ដោយ​វីរភាព​” នៃ​អ្នក​ដែល​កំពុង​ប្រយុទ្ធ​នៅ​សូ​ឡេ​ដា​។​

​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​សុក្រ​បានចាត់ទុក​ជ័យជម្នះ​នេះ​គឺ​ដោយសារ​តែ​អង្គភាព​ទ័ព​អាកាស កងកម្លាំង​មី​ស៊ី​ល និង “​កាំភ្លើង​ធំ​នៃ​ក្រុម​កងកម្លាំង​រុស្ស៊ី​”​។​

​លោកព្រី​ហ្គោ​ហ្ស៊ី​ន​បាន​និយាយថា មន្ត្រី​រុស្ស៊ី​មិន​បាន​ផ្តល់​ស្នាដៃ​ដល់​កងកម្លាំង​របស់​គាត់​ទេ​។​

​លោក​បាន​ត្អូញត្អែរថា “​ពួកគេ​ព្យាយាម​លួច​យក​ជ័យជម្នះ​ពី​ក្រុមហ៊ុន​យោធា​ឯកជន Wagner PMC​ហើយ​និយាយ​អំពី​វត្តមាន​របស់​ក្រុមមនុស្ស​ដែល​មិន​ស្គាល់​ផ្សេងទៀត​ដើម្បី​បន្ទាប​គុណសម្បត្តិ​របស់​​ក្រុមហ៊ុន Wagner”​។​

​អ្នក​អត្ថាធិប្បាយ​មួយចំនួន​បាន​និយាយថា គាត់​អាច​ក្លាយជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​ឥទ្ធិពល​ប៉ុន្មាន​ដែល​អ្នកជំនួញ​មកពី​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក (St Petersburg) រូប​នេះ​ទទួលបាន​ជា​មួយ​លោកពូ​ទីន ដែល​មាន​និន្នាការ​រក្សា​តុល្យភាព​រវាង​បក្ខពួក ជាមួយនឹង​យុទ្ធសាស្ត្រ​បំបែកបំបាក់​និង​គ្រប់គ្រង​៕

លោក យេ​វ​ជេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (​ឆ្វេង​) ធ្លាប់​ត្រូវ​គេ​ហៅថា “​ចុងភៅ​” ដោយសារតែ​គាត់​ធ្លាប់​បើក​ភោជនីយដ្ឋាន​មួយ ដែល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន (​កណ្តាល​) មក​ទទួលទាន​អាហារ​ជា​ញឹកញាប់

Post navigation