Cambodia

មេដឹកនាំកូរ៉េខាងត្បូងស្វែងរកការគាំទ្របិទបញ្ចប់សង្រ្គាមជាមួយ កូរ៉េខាងជើង

មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២០ មិនបានធ្វើឡើង ដោយផ្ទាល់ដូចបណ្ដាឆ្នាំមុនៗនោះទេ។ មហាសន្និបាតឆ្នាំនេះ គឺជាលើកទី៧៥ឆ្នាំ។ មេដឹកនាំ ទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រះមហាក្សត្រ ត្រូវចូលរួមថ្លែងសុន្ទរកថាតាមវិដេអូ ដែលជាការរៀបចំចាក់ផ្សាយ។

មហាសនិ្នបាតនៃ អង្គការសហប្រជាជាតិ លើកនេះក៏បានធ្វើអោយមានការទាក់ទាញច្រើន ដែរចំពោះ សេចក្ដីថ្លែងការណ៍របស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមួយចំនួន។ សេចក្ដីថ្លែងការណ័ របស់ ប្រធានាធិបតី កូរ៉េខាងត្បូង មូន ចេអ៊ីន ក៏បានទាក់ទាញ ផងដែរចំពោះវាគ្មិន ដែលជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល។

នៅថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង បានអំពាវនាវជាថ្មីទៀតដោយ សំដៅស្វែងរកការគាំទ្រពីសមាជិកមហាសន្និបាតដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការនៅលើឧបទ្វីបកូរ៉េ។

សង្គ្រាមឧបទ្វីបកូរ៉េ ដែលបង្កឡើងដោយពួកឧទ្ទាមកុម្មុយនិស្ត នៃបក្សពលករកូរ៉េខាងជើង បានកើតឡើងនៅក្នុងឆ្នាំ១៩៥០ និងបញ្ចប់ទៅវិញនៅក្នុងឆ្នាំ១៩៥៣ ។ ប៉ុន្តែសង្រ្គាមរវាងសាច់ឈាមនឹងគ្នានេះ មិនបានបិទបញ្ចប់ជាផ្លូវការឡើយមកដល់ពេលនេះ។ការបញ្ចប់ការវាយប្រយុទ្ធគ្នា រវាងប្រទេសបងប្អូននឹងគ្នានេះ មានត្រឹមតែកិច្ចព្រមព្រៀងផ្អាកសង្គ្រាមកូរ៉េ ប៉ុណ្ណោះ។

ទំនងដូចនេះហើយ ដែលប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីនបានអំពាវនាវរកការគាំទ្រពីសហគមន៍អន្តរជាតិក្នុងគំនិតផ្ដួចផ្ដើមរបស់លោក ដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការនៅលើឧបទ្វីបកូរ៉េដែលងាយនឹងផ្ទុះឡើងជាថ្មីទៀត។

ទីភ្នាក់ងារសារព័ត៌មាន កូរ៉េផ្លូវការ Yonhap បានស្រង់សេចក្ដីថ្លែងការណ៍របស់លោក មូន ចេអ៊ីន មកចុះផ្សាយថា មេដឹកនាំកូរ៉េខាងត្បូង រូបនេះបានប្រកាសប្រាប់ទៅសមាជិកប្រតិភូនៃមហាសន្និបាតថា គឺមានតែការប្រកាសបញ្ចប់សង្គ្រាមជាផ្លូវការ ដែលអាចធ្វើឲ្យឧបទ្វីបកូរ៉េមានទំនុកចិត្តថាមានសន្តិភាពហើយក៏អាច ទៅដល់ការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរបានទៀតផង។

លោកប្រធានាធិបតីកូរ៉េខាងត្បូងមិនបាននិយាយទៅលើប្រទេសណាមួយនោះទេ ប៉ុន្តែមានតែកូរ៉េខាងជើងតែមួយគត់ តែងតែគំរាមបង្កសង្រ្គាមលើឧបទ្វីបកូរ៉េដោយការបាញ់កាំជ្រួចបំពាក់ដោយក្បាលនុយក្លែរអ៊េរ។

ថ្លែងតាមរយៈការចាក់ផ្សាយនៅក្នុងវីដេអូដែលថតទុកអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លោក មូនចេអ៊ីន បានទទូចថាយូរឆ្នាំណាស់ហើយ ដែលពិភពលោក ចង់បញ្ចប់សង្រ្គាមជាផ្លូវការនៅលើឧបទ្វីបកូរ៉េ តែពេលវេលាបានមកដល់ហើយ ដែលចាំបាច់ជួយលុបចោលដានសោដនាដកម្ម ដែលកំពុងដិតជាប់លើឧបទ្វីបកូរ៉េរបស់យើងខ្ញុំ។

អ្នកសារព័ត៌មានបានធ្វើការកត់ត្រាភ្លាមៗនូវប្រសាសន៍របស់ ប្រធានាធិបតីកូរ៉េខាងត្បូង ហើយការពិតការលើកឡើងរបស់លោកមូនចេអ៊ីននៅចំពោះមុខសមហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២០នេះ ក៏ត្រូវនឹងខួបទី៧០ឆ្នាំ ដែលសង្គ្រាមឧបទ្វីបកូរ៉េ បានបិទបញ្ចប់ដោយគ្រាន់ផ្អាកសង្រ្កាម ក្រោម បទអន្តរាគមន៍របស់ អង្គការសហប្រជាជាតិដែលគេហៅថា យុទ្ធសន្តិភាព ប៉ានម៉ុនយ៉ុមគឺបទឈប់គ្នានេះ ធ្វើឡើងនៅ ក្នុងភូមិប៉ានមុនយ៉ុមគឺជាភូមិមួយនៅតាមព្រំដែននៃប្រទេសកូរ៉េទាំងពីរគឺពេលនោះនៅថ្ងៃទី២៧កក្កដា ឆ្នាំ១៩៥៣ ។

ការបញ្ចប់សង្រ្គាមតាមរយៈការព្រមព្រៀង រវាងអាមេរិក និងសហភាសូវៀត ដែលពេលនោះ កងទ័ពអាមេរិក គាំទ្រកងទ័ពកូរ៉េខាងត្បូង ។ ចំណែកសហភាពសូវៀតដែលជួយកូរ៉េខាងជើង គឺត្រឹមតែគ្រឿងសព្វាវុធ ។ ដោយឡែក ប្រទេសចិននោះទេដែលលួចបញ្ចូនកងទ័ពរាប់ម៉ឺននាក់ជួយកូរ៉េខាងជើង ។

ការបញ្ចប់សង្រ្កាម ជាមួយនឹងការបាត់បង់អាយុជីវិតកងទ័ពទាំងអស់ រួមនិងជនស៊ីវិល ដល់ទៅ ៥លាននាក់។ តែកងទ័ពចិន ស្លាប់រាប់ម៉ឺននាក់គឺច្រើនជាងគេ។ ទោះជា សង្រ្គាមមិនបានផ្ទុះជាថ្មីម្ដងទៀតក្ដី ប៉ុន្តែសន្តិភាពលើឧបទ្វីបកូរ៉េ គឺផុយស្រួយណាស់ ព្រោះកូរ៉េខាងជើង មានអាវុធប្រល័យលោកទៅហើយគឺអាវុធនុយក្លេអ៊ែរ។

អំឡុងថ្លែងទៅកាន់មហាសន្និបាត លោកប្រធានាធិបតីកូរ៉េខាងត្បូង បានទទូចថា សេចក្តីប្រកាសបញ្ចប់សង្គ្រាម គឺជាការបើកឱកាសឲ្យមានការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងរក្សាសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េហើយភាពភ័យខ្លាចថា នឹងបង្កអោយមានសង្រ្គាមនុយក្លេអ៊ែរក៏ លែងមានផងដែរ។

តាមទីភា្នក់ងារសារព័ត៌មានYonhap  គឺមិនមែនជាលើកដំបូងទេ ដែលលោក មូនចេអ៊ិន ទទូចឲ្យមានការប្រកាសបញ្ចប់សង្គ្រាមលើឧបទ្វីបកូរ៉េជាផ្លូវការគឺកាលពីក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ឆ្នាំ២០១៨ ក៏ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានលើកឡើងដូចនេះដែរ។

ជាការកត់សំកាល់ លោកប្រធានាធិបតី លោកមូន ចេអ៊ីនបានខិតខំយ៉ាងខ្លាំងក្នុងការស្តារសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ មេដឹកនាំ សន្តិភាពនិយមរូបនេះហើយ ដែលបានរុញអោយមាន ជំនួបកំពូលកើតឡើង
 ៣លើកមកហើយរវាង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺដំបូងនៅសិង្ហបុរី លើកទី២នៅ វៀតណាម និងលើកទី៣នៅតំបន់ព្រំដែនកូរ៉េខាងជើង និងខាងត្បូង។

លទ្ធផលនៃជំនួបកំពូលទាំង៣លើកនេះ បានត្រឹមតែចាប់ដៃគ្នា រលាក់ហើយបង្ហាញភាពស្និទ្ធស្នាល ប៉ុណ្ណោះរវាងលោកត្រាំនិងលោកគីមជុងអ៊ុនហើយក្រោយមកភាពតានតឹងក៏បានចាប់កើតឡើង។ មានសន្តិភាព ឬមិនមានសន្តិភាព សម្រាប់ឧបទ្វីបកូរ៉េ គឺអាស្រ័យលើ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក ជាអ្នកជួយការពារសន្តិសុខ សម្រាប់កូរ៉េខាងត្បូង ចំណែកកូរ៉េខាងជើង គឺជារបបផ្ដាច់ការនិយម បង្កសង្រ្គាមជាមួយអាមេរិក គំរាមវាយកំទេចកូរ៉េខាងត្បូង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi