Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥

Views: 3

ដោយ៖តារារិទ្ធ(ភ្នំពេញ)មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២៩ខែ​មករា២០ ២៣ដោយបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥និងបណ្តាគោលនយោបាយធំៗជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀតដោយផ្អែកលើបំ ណងប្រាថ្នារបស់ប្រជាជនព្រមទាំងសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀតនិងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ។

គោលដៅជាយុទ្ធសាស្ត្រទាំង៥ រួមមាន៖

ទី១. ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនិងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។

ទី២.កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿននិងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយ ចី រភាពនិងសមធម៌ប្រជាជនមានជីវភាពសម្បូរសប្បាយបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរនិងមានការគោរពសិទ្ធិមនុស្ស ។

ទី៣.កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុដែលធានាការផ្ដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះ ហានិភ័យសេដ្ឋ កិច្ចហានិភ័យសុខភាពសាធារណនិងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារនិងការរស់នៅ។

ទី៤. ជំរុញការអនុវត្ត «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា»។

ទី៥.បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់កសាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅ លើសកលលោកនិងអង្គការអន្តរជាតិនានាហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាពស្ថិរភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់និងពិភពលោក៕

Post navigation