Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មជ្ឈមណ្ឌល​សន្តិភាព​និង​ជម្លោះ​បើក​វគ្គ​ប្រមូល​ទិន្នន័យ វិភាគ​ឧបសគ្គ​សម្រាប់​ស្ត្រី​ចូលរួម​បេសកកម្ម អង្គការសហប្រជាជាតិ​

Views: 2

ដោយៈ​យោធិន​/​ភ្នំពេញៈ​ក្នុង​គោលបំណង​សំដៅ​លើកកម្ពស់​សមត្ថភាព​ស្ត្រី​និង​បញ្ចៀស​បាន​នូវ​រាល់​ការ​ប្រឈម​ដែល​ស្ត្រី​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅតាម​បណ្តា​តំបន់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ផង​នោះ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព និង​ជម្លោះ​ដែល​ហៅ​កាត់​ថា CPCS បាន​ដំណើរការ​ចាប់ផ្តើម​បើក​វគ្គ​ប្រមូល​ទិន្នន័យ វិភាគ​ឧបសគ្គ​សម្រាប់​ស្ត្រី​និង​គម្រោង​វិភាគ​រារាំង​(Barrier Assessment) ការបញ្ជូន​កងកម្លាំង​ស្រី្ត​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​


​ក្នុងជំនួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​និង​គម្រោង​ខាងលើនេះ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ នា​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​រវាង​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ជាមួយ​លោកស្រី លោកស្រី Nikki Singer សហប្រធាន​មជ្ឈមណ្ឌល​សន្តិភាព​និង​ជម្លោះ​និង​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង UN Women និង​តំណាង​សកលវិទ្យា​ល័យ Cornell​ផងដែរ​។

​សូមបញ្ជាក់ថាៈ គម្រោង​វិភាគ​រារាំង (Barrier Assessment) ការបញ្ជូន​កងកម្លាំង​ស្រី្ត​ទៅ​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ត្រូវបាន​ផ្តួចផ្តើម​ដោយ​ប្រទេស​កាណាដា​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ ស្តីពី​ការរក្សា​សន្តិភាព នៅ​ឆ្នាំ​២០១៧​។

​គម្រោង​នេះ នឹង​ផ្តោតទៅលើ​ការប្រមូល​ទិន្នន័យ​អំពី​ឧបសគ្គ​របស់​ស្ត្រី​ក្នុងការ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន​មាន​ជំនាញ​ស្រាវជ្រាវ Centre for Peace and Conflict Studies (CPCS)​។
​គម្រោង​នេះ បង្កើតឡើង​ដើម្បី​បង្កើន​ការចូលរួម​ពោរពេញ​ដោយ​សមត្ថភាព​របស់​យោធិន​នារី ក្នុង​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។

​សូមបញ្ជាក់ថាៈ​វគ្គ​សិក្សា​នេះ មាន​រយៈពេល ២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២​។ សិក្ខាកាម​ចំនួន ២១ នាក់ នឹង​ទទួលបាន​ការបណ្តុះ​បណ្តា​ប្រកបដោយ​ប្រសិទ្ធភាព​អំពី​ការប្រមូល​ទិន្នន័យ និង​សម្ភាសន៍ ពី​គ្រូ​ជំនាញ​ចំនួន ២​រូប​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​លើកទឹកចិត្ត​សិក្ខាកាម​ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​ទទួលបាន​ចំណេះដឹង និង​ជំនាញ ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។ ក្រោយ​ជោគជ័យ​ដំណាក់កាល​ទី​១ នៃ​ការប្រមូល​ទិន្នន័យ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​រំពឹងថា​នឹង​បន្ត​ដល់​គម្រោង​ទី ២ និង​ទី​៣ ដែលជា​គម្រោង​បង្កើន​កម្លាំង​ស្ត្រី ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។​

​ជា​កិច្ច​ឆ្លើយតប លោកស្រី Nikki Singer ក៏បាន​សម្តែង​ការគួរសម និង​អរគុណ ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​និង​កោតសរសើរ​ចំពោះ​ការចូលរួម​បំពេញបេសកកម្ម​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដើម្បី​បុព្វហេតុ​រក្សា​សន្តិ​ភព​ជូន​ប្រទេស​កំពុង​ជួប​វិបត្តិ​៕​/R

Post navigation