Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរ​ធនធានទឹក​ប​ន្ទា​យ​មានជ័យ ចុះ​ជីក​កាយ​ដី ដែល​គេ​ចាក់​លប់​ផ្លូវទឹក​

Views: 8

ដោយៈ ប​.​ខុន / ភ្នំពេញៈ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ បញ្ចេញ​គ្រឿងចក្រ ចុះ​ជីក​កាយ​បើកផ្លូវ​ទឹក ចំនួន ៣ កន្លែង ដែល​គេ​បាន​ចាក់ដី​លប់ នាំឱ្យ​រាំងស្ទះ​ចរន្តទឹក បណ្តាលឱ្យមាន ការ​ជន់​លិច​ច្រើន​ថ្ងៃ នៅ​ឃុំ​លៀប ស្រុក​ព្រះនេត្រព្រះ ហើយ​ពេលនេះ ក្រុមការងារ កំពុង​បន្ត​ចុះ​ពិនិត្យ​ផ្លូវទឹក ដែល​រាំងស្ទះ ដោយសារ​គេ​ចាក់ដី​លប់ ដើម្បី​បើកផ្លូវ​ទឹក ជា​បន្ត​។

​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បន្ទាយ​ជ័យ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២​ថាៈ ក្រោយពី​បានដាក់​គ្រឿងចក្រ ចុះ​ជីក​កាយ​ផ្លូវទឹក ដែល​គេ​បាន​ចាក់​លប់​ចំនួន​បី​កន្លែង នៅក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ កាលពី​យប់​ថ្ងៃទី​៤ ខែតុលា រួចមក ឃើញថា ច​ន្ត​ទឹក​ហូរ​ចុះទៅ​កាន់​បឹង​ទន្លេសាប នៅ​ព្រឹក ថ្ងៃទី​៥ តុលា មាន​ល្បឿន​លឿន ធ្វើឱ្យ​ទឹក​ដែល​បាន​ជន់​លិច នៅ​ផ្នែក​ខាងលើ​ផ្លូវជាតិ​លេខ​៦ ច្រើន​ថ្ងៃ​មកហើយ ចាប់ផ្តើម​ស្រក​លឿន​។​

​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹកជំនន់​នៅ​ប៉ែក ខាងលើ​ផ្លូវជាតិ​លេខ​៦ លិច​ខ្លាំង និង​ស្រក​ចុះ​យឺត​នេះ ដោយសារ​ផ្លូវទឹក​ឆ្លងកាត់​ផ្លូវជាតិ លេខ​៦ ចូលទៅ​បឹង​ទន្លេសាប មាន​កម្រិត ធ្វើឱ្យ​ដោះ​ទឹក​មិន​ទាន់ពេល មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​បន្តបន្ទាប់ ដូច​ពេល​កន្លងទៅនេះ ។ ក្រៅពី​ផ្លូវ​ដោះ​ទឹក មាន​កម្រិត ផ្លូវទឹក​មួយចំនួនទៀត ត្រូវបាន​គេ​ចាក់ដី​លប់ ធ្វើឱ្យ​ទឹក​ហូរ​ចុះទៅ​កាន់​បឹង​ទន្លេសាប កាន់តែ​យឺត​ថែមទៀត​។​

​លោក យឹម ប៊ុន​រ៉ុ​ម បានបញ្ជាក់​ថាៈ ពេលនេះ ក្រុមការងារ កំពុង​បន្ត​ពិនិត្យមើល​ផ្លូវទឹក ចុះទៅ​កាន់​បឹង​ទន្លេសាប ទាំង​ផ្នែក​ខាងលើ​ផ្លូវជាតិ ក៏ដូចជា​ផ្នែក​ខាងក្រោម​ផ្លូវជាតិ ដើម្បី​ជីក​កាយ​បើក​សម្រួល​ផ្លូវទឹក​ឡើងវិញ នៅ​កន្លែង​ណា​ដែល​គេ​បាន​ចាក់ដី​លប់ ឱ្យ​ទឹក​ហូរ​បាន​លឿន​។ ចំពោះ​ស្ថានភាព​ទឹកជំនន់​ទូទៅ នៅ​ក្នុ​ន​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា មានទឹក​ច្រើន នៅ​វាល​សែ​សិន ក្រុង​សិរីសោភ័ណ និង​មានទឹក​លិច​ផ្លូវលំ ក្នុងភូមិ តែ​ពេលនេះ ទឹកបាន​ស្រក​ចុះបណ្តើៗ ទាំង​នៅតាម​ផ្លូវជាតិ​លេខ​៦ ផងដែរ​៕ V / N

Post navigation