Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរសាធារណការនិងដឹកជញ្ជូនបើកវគ្គបណ្តុះបណ្តាលស្តីពីការបើកបរអ្នកបើកបររថយន្តដឹកកម្មករនិយោជិក

Views: 1

ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅរសៀល ថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្ត មានបើកកិច្ចប្រជុំដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដោយសុវត្ថិភាពនិងសេដ្ឋកិច្ចភាពសម្រាប់អ្នកបើកបររថយន្តដឹកកម្មករនិយោជិក ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក .គង្គ ឃាង. អនុ ប្រធានសាធារណការនិងដឹកជញ្ជូនខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក. ធីម សុខា .ប្រធានកម្មវិធីCSCW នៃអង្គការ AIP និង សហការី លោក ស្នងការរង មេញ្ជាកងកងរាជអាវុធហត្ថខេត្ត មន្ទីរពាក់ព័ន្ធ។

កិច្ចប្រជុំនៅថ្ងៃនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និង អាកប្បកិរិយាទាក់ទងនិងការទទួលខុសត្រូវ ការផ្តល់សេវាដឹកជញ្ជូនកម្មការនិយោ ជិកប្រកបដោយសុវត្ថិភាព ដើម្បីបង្កើនសមត្ថភាព ជំនាញការ បើកបរ និងវិធីសាស្រ្តការការពារ ផ្តល់ជំនាញបច្ចេកទេសក្នុងការបើកបរប្រកបដោយសុវត្ថិភាព បង្កើនការសន្សំសំចៃប្រេង និង ការចំណាយផ្សេងៗ៕/r

Post navigation