Cambodia

មន្ត្រី​ជំនាញ ទទូច​ជាថ្មី​ដល់​ពលរដ្ឋ កុំ​បើកបរ​ហួស​ល្បឿន​កំណត់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨

ដោយៈ សុ​ផានី​តា / កោះកុងៈ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តកោះកុង បាន​ទទូច​ស្នើសុំ​ជាថ្មី ដល់​ប្រជាពលរដ្ឋ គ្រប់​ម្ចាស់​យានយន្ត​ទាំងអស់ កុំ​បើកបរ​ហួស​ល្បឿន​កំណត់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​សាស្ត្រ​ខេត្ត ដោយសារ​ប៉ុន្មាន កន្លងមក​ថ្ងៃនេះ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ កើតមាន​ច្រើន​។​

​លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តកោះកុង បានលើកឡើង បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថាៈ ជាង ១ សប្តាហ៍​មកនេះ អត្រា​ចំនួន​អ្នកស្លាប់ និង​របួស បានកើត​ឡើង ជា​បន្តបន្ទាប់ គួរឱ្យ​ព្រួយបារម្ភ នៅត្រង់ចំណុច​លេខ​សម្គាល់ គីឡូម៉ែត្រ​នីមួយៗ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​សាស្ត្រ​កោះកុង រាប់​ចាប់ពី​ផ្លូវបំបែក ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ​។​

​សោកនាដកម្ម​នេះ ត្រូវបាន​លោក អន ដា​វុ​ធ ស្នើសុំ​ជាថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ ជា​ម្ចាស់​យានយន្ត គ្រប់​ប្រភេទ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក អោយបាន​ខ្ជាប់ខ្ជួន រាល់ពេល​បើកបរ ធ្វើដំណើរ ដោយ​កុំ​បើកបរ​ហួស​ល្បឿន​កំណត់ កុំ​សេព​គ្រឿង​ស្រវឹង កុំ​វ៉ា​ជែង​ទាំង​ស្ថានភាព ផ្លូវ​កោង​បត់បែន​ច្រើន និង​កុំ​ដឹក​លើស​ទម្ងន់​ជាដើម​។​

​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ មន្ទីរ​សាធារណការ ខេត្តកោះកុង បាន​ផ្តោតលើ ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការចូលរួម ការកាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ស្ថាបនា និង​ជួសជុល​កែលម្អ​ផ្លូវ ដែល​រង​ការខូចខាត អោយ​ល្អប្រសើរ​ឡើងវិញ បម្រើការ​ធ្វើដំណើរ ទៅមក​ប្រកបដោយ​សុវត្ថិភាព​។ ជាក់ស្តែង ក៏​មានការ​តម្លើង ជា​ស្លាក​សញ្ញា​ចរាចរណ៍ ជាច្រើន​ផងដែរ ក្នុង​គោលបំណង អោយ​ពលរដ្ឋ​ម្ចាស់​យានយន្ត ងាយ​ប្រុងប្រយ័ត្ន ចំពោះ​ឧបសគ្គ​ផ្សេងៗ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ មិន​ថា ពេល​ថ្ងៃ ឬ​ពេលយប់​ឡើយ​។​

​ទាក់ទិន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ប៊ុន​គីម ស្នងការរង​នគរបាល ខេត្តកោះកុង ទ​ទួ​ក​បន្ទុក​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ បានឱ្យដឹងថាៈ ជាង ១ សប្តាហ៍ ក្នុង​ខែវិច្ឆិកា យ៉ាងហោចណាស់ មាន​មនុស្ស ២ នាក់ បាន​ស្លាប់ និង ៦ នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ហើយ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ការបើកបរ ហួស​ល្បឿន​កំណត់ និង​វ៉ា​ជែង​គ្នា ទាំង​មិន​ស្គាល់​ស្ថានភាព ផ្លូវ​កោង ចុះ​ចំណោត​។​

​ជា​ផែនការ​ទប់ស្កាត់ អត្រា​គ្រោះថ្នាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការរង​នគរបាល ខេត្តកោះកុង បានដាក់​បទបញ្ជា ដល់​នគរបាល​អធិកា​រដ្ឋា​ន តាម​ក្រុង និង​ស្រុក​ទាំងអស់ ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ពង្រឹង​ច្បាប់​ចរាចរណ៍ ទាំងយប់​ថ្ងៃ ដល់​ប្រជាពលរដ្ឋ ម្ចាស់​យានយន្ត អោយ​យល់ដឹង​បន្ថែម លើ​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​ទៅមក ក្នុងភូមិ​សាស្ត្រ ខេត្តកោះកុង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Conte on 2-1 with Milan: Before the winning goal, the result was unfair. Their goalkeeper is the best player of the match
Mikel Arteta: Arsenal did everything right, but they lost. Wins give confidence
Nicolo Barella: We proved that we are stronger than Milan
Go do your voodoo shit, you little ass. Ibrahimovic-Lukaku during the Cup match
Pioli on the defeat by Inter: The only difference was the relegation. There could be any result in equal teams
UEFA has no plans to abandon the Euro in 12 cities. Other options are undesirable
Eriksen scored for Inter for the first time in almost six months - Milan in the Cup in the 97th minute from a free kick