Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រី​ជំនាញ​៖​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​និង​មាន​សុជីវធម៌​

Views: 14

ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បាន​រំលឹក​ដល់​អ្នកបើកបរ​ទាំងអស់​ត្រូវ​យល់ដឹង អនុវត្ត និង គោរព​នោះ​មាន​ច្រើន​ដូចជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ អ្នកបើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​,​អ្នកបើកបរ​យានយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​ឲ្យ​បាន​ត្រឹមត្រូវ​…​។​ពោលគឺ​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ឡើងជា​រៀងរាល់​ថ្ងៃនោះ ។​

​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បានផ្តល់​សារ​រំលឹក​ឡើងវិញ នៅក្នុង​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយលើកទៀត​នៅ​ពីថ្ងៃ​ទី​២៨​ខែកញ្ញា​ឆ្នាំ​២០២២ ។​

​លោក សុក ចាន់ថា មានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍​បាននិងកំពុង​គួរឱ្យខ្លាច​ជាង​បញ្ហា​សុខភាព​សាធារណៈ ពីព្រោះ​បានធ្វើ​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​ក្នុង​មួយឆ្នាំៗ​។​ជាក់ស្ដែង​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​សម្រាប់​ខេត្តបន្ទាយមានជ័យ​ទោះបី​មាន​បរិមាណ​តិច​បំផុត​(​បើ​ប្រៀបធៀប​នឹង​រាល់​ឆ្នាំ​គឺ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មានតែ​មួយ​ករណី​និង​ឱកាស​កាន់បិណ្ឌ​មានតែ​បួន​ករណី​)​ប៉ុន្តែ​នៅតែមាន​អ្នកស្លាប់​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​គឺ​ស្លាប់​ចំនួន​បីនាក់ របួសធ្ងន់​ស្រាល​បីនាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​រថយន្ត​មួយចំនួន​។​

​លោក​បន្តថា : មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្ដាលមកពី​កត្តា​មនុស្ស​។​វា​មិនមែន​កត្តា​ផ្លូវថ្នល់ ហើយ​ដែល​ល្អ​ស្អាត​នោះឡើយ​។​ហើយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​មនុស្ស​ស្លាប់​របួស​ខូចខាត​ទ្រព្យសម្បត្តិ​ផង​នោះ គឺ​បណ្ដាលមកពី​ការធ្វេសប្រហែស​ការបំពាន​ច្បាប់​របស់​ប្រើប្រាស់​ផ្លូវ​មិន​គោរព​ភ្លើង​សញ្ញា​នៅតែមាន​កំណើន​គួរ​ឲ្យ​បារម្ភ​ដោយសារ​បើកបរ​ល្បឿន​លឿន​ហួសកំណត់​,​មិន​គោរព​សិទ្ធិ​អាទិភាព​,​ការបត់​ការ​ជែង​,​ការបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង ការដឹក​លើស​ចំណុះ​ជាដើម ។​

​គួររំលឹកថា​យោង​របាយការណ៍​ប្រចាំថ្ងៃ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃៗ​មាន​គ្រោះថ្នាក់​ប្រមាណ​ប្រាំ​ពីរលើក​។​ធ្វើឱ្យ​មនុស្ស​ស្លាប់​និង​របួស​មួយចំនួន​ជា​រៀងរាល់ថ្ងៃ​៕​សរន / N

Post navigation