Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រី​កសិកម្ម​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​និង​ផ្តល់​ដំណាំ​ក​ម្ចាស់​ខ្យង​មាស​ដែល​កំពុង​យាយី​ដំណាំ​ស្រូវ​

Views: 2

ដោយ​: ប​.​ខុន / ភ្នំពេញ​: មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ចាត់​មន្ត្រី​ចុះ​ពិនិត្យ​ដំណាំ​ស្រូវវស្សា​ដែល​កំពុង​រង​ការ​រា​ត​ត្បូ​ត​ពី​ពពួក​ខ្យង​មាស ដោយបាន​ផ្តល់​ជា​ថ្នាំ​សម្រាប់​កម្ចាត់​ខ្យង​ដល់​ប្រជាកសិករ​ចំនួន​២៥​គ្រួសារ និង​បន្ត​ចុះ​ពិ​និត្យនៅ​តំបន់​ផ្សេងទៀត ដោយបាន​ណែនាំ​ដល់​កសិករ និង​ប្រាប់​ទៅ​អាជ្ញាធរ​ឱ្យជួយ​ផ្តល់ដំណឹង​មក​មន្ទីរ ឱ្យបាន​ទាន់ពេលវេលា​នៅពេល​មាន​ពពួក​ខ្យង ឬ​មមាច​ត្នោត​យាយី​ដល់​ដំណាំ​ស្រូវ​។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២២​ថា ដំណាំ​ស្រូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ពេលនេះ​កំពុង​គំរាមកំហែង​ពី​ពពួក​ខ្យង​មាស​(​ក្រហម​) ពពួក​ខ្យង​នេះ​បំផ្លាញ​ដំណាំ​ស្រូវ​ខូច​មិន​អន់​ជាង​មមាច​ត្នោត​នោះឡើយ​។ កាលពី​ម្សិលមិញ​យើង (​នេន ចំរើន​) បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដល់​វាលស្រែ​របស់​ប្រជាកសិករ ចំនួន​២៥​គ្រួសារ​(២៥​ហិកតា​) នៅ​ភូមិ​វាល​ធំ​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់ ដោយបាន​ចែក​ថ្នាំ​សម្រាប់​កម្ចាត់​ខ្យង​នេះ​។​

​ប្រធាន​មន្ទីរ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា ជាមួយនឹង​ការចុះពិនិត្យ​និង​ផ្តល់​ថ្នាំ​កម្ចាត់​ខ្យង នៅក្នុង​ភូមិ​ខាងលើ​ក៏បាន​បន្ត​ចុះទៅ​កាន់​ភូមិ​ផ្សេងទៀត និង​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ក៏ដូចជា​ប្រជាពលរដ្ឋ ឱ្យ​ផ្តល់ដំណឹង​មក​ជំនាញ​នៅពេល​កន្លែង​ណា​មាន​ខ្យង ឬ​មមាច​ត្នោត​រាតត្បាត​ដល់​ដំណាំ​ស្រូវ ដើម្បី​មន្ត្រី​ជំនាញ​ចុះទៅ​ជួយ​បាន​ទាន់ពេលវេលា​។​

​លោក​នេន ចំរើន និយាយ​ឱ្យដឹង​ផងដែរ​ថា ការងារ​បង្កបង្កើនផល​ស្រូវវស្សា​នៅ​ខេត្ត​ព្រះសីហនុ មកដល់ពេលនេះ អនុវត្តបាន​ជាង​៥០​ភាគរយ​នៃ​ផែនការ ១៣.៣៩៥​ហិកតា​។ ការដាំដុះ​ស្រូវវស្សា​ឆ្នាំនេះ យឺត​ជាង​ឆ្នាំមុន​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ដើមរដូវ​វស្សា​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការ​ភ្ជួរ​រាស់​៕​

Post navigation