Cambodia

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិថា អំពើហិង្សាលើមន្ត្រីបក្សប្រឆាំងគឺរៀបចំឡើងជាប្រព័ន្ធមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិថា អំពើហិង្សាលើមន្ត្រីបក្សប្រឆាំងគឺរៀបចំឡើងជាប្រព័ន្ធ

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ព្រមានថា ការប្រើអំពើហិង្សា និងធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងចាប់ពីថ្នាក់មូលដ្ឋារហូតដល់មន្ត្រីថ្នាក់ជាតិ គឺជាការរៀបចំឡើងជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញដែលកំពុងកាន់អំណាចដោយឯកបក្សក្នុងពេលបច្ចុប្បនុ្ននេះ។

អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេសលោក អ៊ុំ សំអាន បានលើកឡើងជាសាធារណៈថា ការលបវាយប្រហារលើមន្ត្រីគណបក្សប្រឆាំងកន្លងមក សមត្ថកិច្ចមិនដែលចាប់ជនល្មើសយកមកផ្តន្ទាទោសចំពោះមុខច្បាប់បានម្តងណាឡើយ។ លោកថា ការចាប់ជនល្មើសមិនបាន ព្រោះជនល្មើស និងសមត្ថកិច្ចទាំងនោះ ព្រមទាំងប្រមុខរដ្ឋាលោក ហ៊ុន សែន ផង គឺជាក្រុមមនុស្សតែមួយ។

លោកអះអាងថា លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសតាមរបៀបម៉ាហ្វីយ៉ា ផ្តាច់ការ ឃោរឃៅ ព្រៃផ្សៃ និងថោកទាបបំផុតនៅកម្ពុជា ត្បិតការលបវាយប្រហារលើមន្ត្រីបក្សប្រឆាំងកន្លងមកបានកើតឡើងជាង ១០ករណី ទៅហើយ ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលកម្ពុជា មិនដែលអើពើ ឬធ្វើការស៊ើបអង្កេតតាមចាប់ខ្លួនជនទុច្ចរិតទាំងនោះទាល់តែសោះ។

ការរិះគន់នេះធ្វើឡើងក្រោយពេលសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ និងជាលេខាគណៈកម្មាធិការរប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ឌិន វ៉ារិន ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូពីរនាក់លបវាយនឹងដុំថ្មចំក្បាលបណ្តាលឱ្យរបួសធ្ងន់ធ្ងរ។ ការវាយប្រហារនេះ កើតឡើងនៅម្តុំសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

យ៉ាងនេះក្តី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ  លោក ហ៊ុន សែន ប្រតិកម្មទៅនឹងក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យថា បើចង់មានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសូមកុំប្រព្រឹត្តខុសទៅនឹងច្បាប់។ 

ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ក៏ធ្លាប់បានព្រមានក្នុងពិធីសម្ភោធមជ្ឈមណ្ឌលកំសាន្ត ព្រីន ម៉ាណ័រ កាលពីដើមខែតុលា នេះថា លោកត្រូវតែរក្សា សន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានពេញលេញជាដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

 យ៉ាងណាក៏ដោយ អតីតអ្នកទោសនយោបាយនិងជា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា ការអនុវត្តច្បាប់នៅកម្ពុជាមិនមានតម្លាភាពនោះទេ។ លោកបញ្ជាក់ថា ការអនុវត្តច្បាប់បច្ចុប្បនុ្ន គឺជាការអនុវត្តច្បាប់ដែលមានស្តង់ដារ២ ត្បិតរដ្ឋាភិបាលកម្ពុជាបានប្រើច្បាប់នេះដើម្បីគៀបសង្កត់ និងធ្វើទុក្ខបុកម្នេញអ្នកដែលប្រឆាំង និងរិះគន់រដ្ឋាភិបាលរបស់លោកហ៊ុន សែន តែប៉ុណ្ណោះ។ 

លើសពីនេះ លោកថារដ្ឋាភិបាល មិនដែលប្រើច្បាប់ទាំងនោះ អនុវត្តលើមន្ត្រីខិលខូច ឬពុករលួយដែលកំពុងបម្រើផលប្រយោជន៍ឲ្យគណបក្សកាន់អំណាចសព្វថ្ងៃនោះទេ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ឌិន វ៉ារិន សមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ និងជាលេខាគណៈកម្មាធិការរប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូមួយគ្រឿងដែលមានគ្នាពីរនាក់វាយនឹងដុំថ្មពីមុខចំក្បាលបណ្តាលឱ្យរបួសធ្ងន់ធ្ងរ រហូតដល់ត្រូវវះឈាមកកនៅក្នុងក្បាលថែមទៀតផង។

នេះមិនមែនជាករណីរងគ្រោះលើកទី១នោះទេ ដោយសកម្មជនបក្សប្រឆាំងតែងរងការវាយប្រហារពីសំណាក់ជនមិនស្គាល់មុខ តែអាជ្ញាធរ និងសមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន មិនបានស្វែងរកជនដៃដល់ទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់នោះឡើយ បើទោះជាសំណុំរឿងខ្លះ មានខ្សែរវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីភិនភាគជនល្មើសទាំងនោះក្តី។

របាយការណ៍សង្គមស៊ីវិលបានលាតត្រដាងថា ចាប់តាំងពីដើមឆ្នាំ២០១៩មក អតីតសម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ១០ នាក់ហើយ ដែលត្រូវជនមិនស្គាល់មុខលបវាយប្រហារ បណ្តាលឱ្យរងរបួស ធ្ងន់ធ្ងរ និងខ្លះទៀតស្ទើរតែបាត់បង់ជីវិតថែមទៀតផង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Dimitar Berbatov: Ramos will do well at Manchester United. Tiago Silva has proved that it is never too late to move to the Premier League
Maradona's lawyer: the Ambulance drove for half an hour. For 12 hours, my friend was left without medical supervision. Criminal idiocy
Gennady Orlov: I Don't agree that Messi is more talented than Maradona. Leo did not become the leader of Argentina
Wilshire about the lack of Ozil in the application of Arsenal: I'm surprised. He can play for any club in the Premier League
What to read about Maradona: how the Church named after Diego appeared, why he admired an unknown football player, how he got involved with drugs
God is dead. Sports media of the world mourn Maradona
Mourinho about Klopp's words about dissatisfaction with the Premier League calendar: He came in 2015, I-in 2004. Nothing changes