Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ ដែលទើបបញ្ចប់ការសិក្សា ស្អែកនេះ នឹងចូលរួម ក្នុងព្រឹត្តិការណ៍កីឡាជាតិ

Views: 3

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស កម្រិតអន្តរជាតិលើកទី១ នៃប្រភេទកីឡាលើកទម្ងន់ ដែលចាប់ផ្ដើមពីថ្ងៃទី២២ មកនោះ បានបញ្ចប់ហើយ នៅថ្ងៃទី២៥ វិច្ឆិកា ម្សិលមិញនេះ។

វគ្គនេះបង្រៀនដោយលោក YONG JOO LIAW សមាជិកប្រតិបត្តិ សហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់ អាស៊ីអាគ្នេយ៍ ព្រមទំាងសមាជិក ប្រតិបត្តិសហព័ន្ធ។

លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថាៈ វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសអន្តរជាតិ លើកទី១ មានរយៈពេល ៤ ថ្ងៃ ដោយមាន សិក្ខាកាម សរុបចំនួន ២៥ នាក់ ស្រី៥ នាក់។ វគ្គនេះ សំខាន់ណាស់ សម្រាប់ការរៀបចំការ ប្រកួតកីឡា លើកទម្ងន់ ក្នុងព្រឹត្តិការណ៍ ការប្រកួតជាតិលើកទី៣ នេះ។

លោក ផាត់ បញ្ញាសុជាត អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថាៈ សិក្ខាកាម ដែលបានសិក្សា វគ្គបណ្ដុះបណ្ដាលកីឡាលើកទម្ងន់ ត្រូវយកចំណេះដឹង ទៅផ្សព្វផ្សាយវិស័យកីឡាលើកទម្ងន់ ដល់មនុស្សរាប់ម៉ឺននាក់ បានដឹង បានស្គាល់ ប្រភេទកីឡាមួយនេះ។ ក្រោយពីបញ្ចប់ការសិក្សាហើយ យើងនឹងអនុវត្តការងារទំាងនេះ ក្នុងព្រឹត្តិការណ៍ការប្រកួតជាតិលើកទី៣ នៅពហុកីឡដ្ឋានមរកតតេជោ នៅថ្ងៃទី២៧ ខែវិច្ឆិកា ២០២២ ស្អែកនេះ។

វគ្គសិក្សានេះ បានធ្វើឲ្យមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដឹកនាំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕/V-PC

Post navigation