Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មនុស្ស​ពីរ​នាក់ ស្លាប់ និង​ពីរ​នាក់​ទៀត របួស ដោយ​ការបាក់​ដី នៅ​វា​រី​អគ្គិសនី​តា​តៃ​លើ ខេត្តកោះកុង​

Views: 2

ដោយៈ វណ្ណៈ / កោះកុង​៖ បុរស​ពីរ​នាក់ បាន​ស្លាប់ និង​ពីរ​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ដោយ​ការបាក់​ដី ក្នុង​ក្រុមហ៊ុន​វា​រី​អគ្គិសនី តា​តៃ​លេ​ី ខេត្តកោះកុង​។​

​យោងតាម​របាយការណ៍​ពី ស្នងការដ្ឋាន​គរ​បាល ខេត្តកោះកុង បាន​ឲ្យ​ដឹងនៅថ្ងៃនេះថា កាលពី​ល្ងាច​​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ មាន​ហេតុការណ៍​បាក់​ដី នៅក្នុង​រូង​ទី​៣ របស់​ក្រុមហ៊ុន​វា​រី អគ្គិសនី តា​តៃ​លេ​ី នៅ​ចំណុច​ស្ទឹង​កែប ស្ថិតនៅ​ឃុំ​តា​តៃ​លើ ស្រុក​ថ្មបាំង បណ្តាល​ឲ្យ​ជនរងគ្រោះ ចំនួន ពីរ​នាក់ បាន​ស្លាប់ និង ពីរ​នាក់​ទៀត រងរបួស​។

​បុរស​ពីរ​នាក់​ដែល​បាន​ស្លាប់ មានៈ ឈ្មោះ នី វណ្ណៈ អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​មេ​ចាន់ ឃុំ​ថ្មី ស្រុក​កំពត ខេត្តកំពត និង​ឈ្មោះ អ៊ុត ចាន់ អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្តាត់ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ចំណែក​បុរស​ពីរ​នាក់​ទៀត ដែល​រងរបួស គឺមាន​ឈ្មោះ ចេ​ន ណាក់ អាយុ ៣៣ ឆ្នាំ មាន​ទីលំនៅ ភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ (​របួសធ្ងន់​) និង​ឈ្មោះ បៀ​ន អាយ អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ភូមិ​កណ្តាល ឃុំ​ពាម​រូង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង (​របួសស្រាល​)​។​

​ក្រោយ​កើតហេតុ ជន​រងរបួស បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ខេត្តកោះកុង ចំណែក​សាកសព​ជនរងគ្រោះ តម្កល់ទុក​នៅ​វត្ត​ថ្មបាំង ដើម្បី​ប្រគល់ជូន​សាច់ញាតិ ទទួលយក​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​

Post navigation