Cambodia

មនុស្ស១១នាក់ក្នុងគ្រួសារតែមួយលង់ទឹកស្លាប់នៅប្រទេស ប៉ាណាម៉ា

យោងតាមអាជ្ញាធរការពារស៊ីវិលរបស់ប្រទេសប៉ាណាម៉ាបានឲ្យដឹងថា មនុស្សចំនួន១១នាក់មកពីគ្រួសារតែមួយបានស្លាប់ក្នុងគ្រោះទឹកជំនន់របស់ប្រទេសនេះកាលពីថ្ងៃអាទិត្យ។

ក្រុមមន្រ្តីបាននិយាយថា ទឹកទន្លេ Bejuco ក្នុងខេត្ត Veraguas ភាគខាងលិចទីក្រុង Panama បានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារផ្ទះរបស់ក្រុមគ្រួសារនេះអំឡុងពេលពួកគេកំពុងដេកលក់។ ប្រាំបួនក្នុងចំណោមជនរងគ្រោះទាំងនោះគឺជាអនីតិជន។

អាជ្ញាធរកំពុងបន្តស្វែងរកមនុស្សបន្ថែមទៀតខណៈមានរបាយការណ៍ដំបូងនៃការបាត់ខ្លួនមនុស្សចំនួន១៣នាក់។ សេវាកម្មការពារជនស៊ីវិលកាលពីថ្ងៃអាទិត្យបានព្រមានពីព្យុះខ្លាំងៗដែលមានរន្ទះបាញ់នៅទូទាំងប្រទេស។

ប្រធានាធិបតីប៉ាណាម៉ាលោក Laurentino Cortizo បានសម្តែងការចូលរួមរំលែកទុក្ខនៅលើបណ្តាញសង្គម Twitter៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Xinhua

Football news:

Barcelona announced Suarez's move to Atletico
Barcelona will receive 2 million euros for the transfer of Suarez in the seasons when Atletico reaches the 1/4 finals of the Champions League
Chelsea's newcomers came off in the League Cup: Havertz scored a hat-trick (the first of his career), Chilwell an assist, Silva played an hour
Manchester United will lose 139.39 million pounds if the Premier League season is held without spectators - the most in the League
Ruediger - Barcelona's priority transfer target
Arsenal have won 6 matches in a row
Inter midfielder vesino is In talks with Napoli. He was offered to Zenit