Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មរតកវប្បធម៌ខ្មែរសម័យនគរភ្នំ ជាវត្ថុបុរាណសំខាន់ជាងគេនៅសារ:មន្ទីរខេត្តដុងថាប

Views: 3

ដោយ : ភ្នំស្វាយ / ដុងថាប-វៀតណាម: នៅសារ:មន្ទីរខេត្តដុងថាប ដែលមានទីតាំងនៅក្រុងកៅឡាញ់ឬទីរួមខេត្តនេះ មានវត្តមានមរតកវប្បធម៌ខ្មែរសម័យហ្វូណន(ស.វទី១-៦ នៃគ.ស) ជាវត្ថុបុរាណសំខាន់ជាងគេដែលដាក់តាំង។

មគ្គុទេសនៅសារ:មន្ទីរនោះបានបង្ហាញពីរូបចម្លាក់ថ្មភក់ ,ឈើជាមរតកខ្មែរសម័យហ្វ៊ួណនឬនគរភ្នំ(ស.វទី១-៦នៃគស) របស់ខ្មែរនៃទឹកដីអាណាចក្រខ្មែរ(Empire Khmer) ដែលបានតាំងមានដូចជាទេវ:នៃព្រហ្មញ្ញសាសនាមានព្រះនារាយណ៍ ព្រះសីវ: ឬព្រះឥសូរ លឹង្គឥសូរ យោនីនាងឧមានិងកុលាសន៍ភាជន៍ ថ្មមួយចំនួនទៀតដែលជាឧបករណ័ប្រើប្រាស់របស់ពលរដ្ឋខ្មែរនាសម័យនោះ ។

ក្នុងនោះផងដែរ ក៏មានតាំងបង្ហាញនូវផូស៊ីលក្បាលក្រពើដ៏ធំ១ក្បាល , កាតាំងសិលាចារឹកភាសាចិននាសម័យចេនឡា (ស.វទី៦-៩) ផងដែរ ដែលលើកឡើងពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ការទំនាក់ទំនងខាងតាមសំពៅ និងសកម្មភាពជំនួញដ៏ធំនៃអាណាចក្រខ្មែរជាមួយមហាអាណាចក្រចិននិងមហាអាណាចក្រឥណ្ឌាតាមរយ:កំពង់ផែសមុទ្រនៅអូកែវ(ដីសណ្តទន្លេមេគង្គ ) ។

បើតាមមគ្គុទេសក៏បានជម្រាបជូនភ្ញៀវបន្តថា : ក្នុងសារ:មន្ទីរដុងថាបនោះ ក៏មានតាំងនូវមរតកវប្បធម័ ប្រវត្តិសាស្ត្រជាច្រើនទៀតរបស់ជនជាតិខ្មែរ ,ជនជាតិវៀតណាមនៅតំបន់វាលរាបទន្លេមេគង្គនិងមរតកនៃសម័យអាណានិគមនិយមបារាំង, សម័យតស៊ូរំដោះប្រទេសពីអាណានិគមចាស់ -ថ្មីរបស់បក្ស រដ្ឋ កងកម្លាំងនិងប្រជាជនផងដែរ ។

កន្លងមកនេះ គណ:ប្រតិភូខេត្តបន្ទាយមានជ័យដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ,លោកស្រីរស់ សុផានី អភិបាលរងខេត្ត ក៏អញ្ជើញទស្សនាសារ:មន្ទីរខេត្តដុងថាប់ នាក្រុងកៅឡាញ់នោះដែរ ។

សមាជិកប្រតិភូបានអោយដឹងថា :ក្នុងទស្សនកិច្ចលើកមុន ប្រតិភូក៏ធ្លាប់បានទៅទស្សនាគ្រឹ:តួប្រាសាទបុរាណខ្មែរសម័យកំពង់ផែអូកែវ(វៀតណាមហៅអុកអែវ) សម័យនគរភ្នំ ដែលនៅរក្សានៅក្នុងខេត្តដុងថាបផងដែរ ។

មន្ត្រីមន្ទីរទេសចរណ៍និងមន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី០៧ខែកុម្ភ:ថា : សារ:មន្ទីរនៅខេត្តនានានៅវៀតណាមភាគខាងត្បូង រួមទាំងនៅដុងថាបផង មិនសូវមានតាំងបង្ហាញបិតិកភ័ណ្ឌខ្មែរសម័យនគរភ្នំ សម័យចេនឡា សម័យអង្គរទេ។
នោះអាចមកពីគេធ្វើកំណាយឃើញ ឬក៏អតីតតំបន់លិចទឹកនោះ មានរូបចម្លាក់ពីថ្ម ឈើនិងលោហ:ធាតុ៕/PC

Post navigation