Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មុន​វាយលុក​ធំ​! រុ​ស្ស៊ី​បាត់បង់​ទាហាន​ជាង​១​ពាន់​នាក់​ និង​រថក្រោះ​២៥​គ្រឿង​ ត្រឹម​២៤​ម៉ោង

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​សេចក្ដីប្រកាស​ប្រចាំ​ថ្ងៃ​និយាយ​ថា ទាហាន​រុ​ស្ស៊ី​ជាង​១០០០​នាក់​បាន​ត្រូវ​ស្លាប់​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ជា​តួលេខ​នៃ​ការ​បាត់បង់​ដ៏​ខ្ពស់​មួយពុំ​ធ្លាប់​មាន​ចាប់តាំងពី​រុ​ស្ស៊ី​​វា.យលុក​ចូល​អ៊ុយក្រែ​ន​មក ។

ក្នុង​ថ្ងៃ​នោះ​ដែរ​កងទ័ព​រុ​ស្ស៊ី​បាត់បង់​រថក្រោះ២៥​គ្រឿង ។ នេះ​ជា​ការ​អះអាង​តាម FACE
BOOK របស់​សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​នអម​ជាមួយ​វី​ដេ​អូ​បង្ហាញ​រថក្រោះ​ធុន​ធ្ងន់​៣
គ្រឿង​រង​ការ​កម្ទេច​ដោយ​កង​ទាហាន​អ៊ុយក្រែ​ន ។ វី​ដេ​អូ​ដទៃ​ៗ​ទៀត​បង្ហាញ​បណ្ដា​រថក្រោះ
រង​ការ​បំផ្លាញ​ដោយ​គ្រាប់​មីន ដោយ​ដ្រូ​ន​ឬ​គ្រាប់រ៉ុក្កែត ។

Picture

តាម​បណ្ដា​អ្នក​សង្កេតការណ៍​ថា រូបភាព​ទាំងនោះ​ហាក់ដូចជា​ថត​នៅ​តំបន់​ក្រុង​វូ​ឡឺ​ដា ដែល​នៅ
ទីនោះ​កងកម្លាំង​ការពារ​អ៊ុយ​ក្រែ​ន វាយ​រុញច្រាន​ដោយ​ជោគជ័យ​ការ​វាយលុក​មួយ​របស់​កងទ័ព​រុ​ស្ស៊ី​ ។

តួលេខ​ដ៏​សែន​ទារុណ​នោះ​បន្ថែម​លើ​តួលេខ​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​របស់​ពួក​អ្នក​សង្កេត
ការណ៍​លោក​ខាងលិច​ដែល​ថា ១២​ខែ​នៃ​សង្គ្រាម​ទាហាន​រុ​ស្សុ​ី​ស្លាប់​និង​របួស​មាន​ដល់​ជាង​២០០.
០០០​នាក់ ។

ការ​បាត់បង់​ដ៏​ច្រើន​នេះ​របស់​កងទ័ព​រុ​ស្ស៊ី​​ក្នុងពេល​តែ​១​ថ្ងៃ ដូច​ការ​រៀបរាប់​របស់​កងទ័ព​អ៊ុយ
ក្រែ​ន កើត​មាន​ជា​ពិសេស​ខណៈ​ក្រុង​គៀវ​ក៏​ដូច​ជាពួក​សម្ព័ន្ធមិត្ត​គិត​ថា រុ​ស្ស៊ី​កំពុ​ង​រៀបចំ​ការ​វាយលុកធំ​ថ្មី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នា​រដូវរងា​នេះ ៕