Cambodia

ម៉ូតូ​ បុក​រថយន្ត​ បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​២​នាក់

ភ្នំពេញ ៖ ម៉ូតូ​ម៉ាក Honda បុក​រថយន្ត​ម៉ាក​Highlander បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​២​នាក់ កាលពី​វេលា​ម៉ោង​២០និង​០០​នាទី ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ លើ​ផ្លូវ​១៥១ ត្រង់​ចំណុច​ខាងលិច​ផ្សារ​ត្រពាំង​ព្រាយ ស្ថិតនៅ​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​រវាង​ម៉ូតូ​ ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1-CR.7390 ធ្វើដំណើរ​លើ​ផ្លូវ​១៥១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បើក​បរ​ដោយ​ឈ្មោះ ពៅ ពុធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្តាល​ (​រងរបួស​ធ្ងន់​)។ អ្នករួមដំណើរ​ឈ្មោះ ភិន សុជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ/​ឃុំ ដូច​អ្នកបើកបរ​ខាងលើ (​រងរបួស​ស្រាល​)។ លុះ​មកដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ បុក​ជាមួយនឹង​រថយន្ត​០១​គ្រឿង ម៉ាក Highlander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2-AE.9973 ធ្វើ​ដំណើរ​លើ​ផ្លូវ​១៥១ ទិសដៅ​ពី​កើ​តទៅ​លិច អ្នកបើកបរ​រថយន្ត​ ឈ្មោះ គង់ សាឡ​ន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ករណីនេះ​បណ្តាលឲ្យមនុស្ស​រង​រ​បួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ និង​ខូចខាត​រថយន្ត​ធ្ងន់​០១​គ្រឿង រួមនឹង​ម៉ូតូ​ធ្ងន់​០១​គ្រឿង​ផង​ដែរ​។ ក្នុងនោះ កម្លាំង​យើង​ ក៏បាន​ប្រគល់​ជូន​ផ្នែក​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បន្ត​នីតិវិធី​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ បង្ក្រាប​គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ១៣៦គីឡូក្រាមដឹក​ចូល​មក​លក់​ខេត្ត​សៀមរាប


ពិសី

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

53-year-old Miura - the oldest player in the Japanese championship
Lampard on Havertz's hat-trick: a Great night for Kai. There will be many more like this
Lopetegui to Bayern: Sevilla are filled with desire. Preparing for the match with great hope
Spartak-2 coach Pilipchuk about 1:2 with Alania: sorry for the boys who fall under the arbitrariness of the judges
Havertz scored the 26th (18+8) point in 2020. Only Levandovsky, Messi and Ronaldo have more players in the top 5 leagues
Joau mariou is Interesting to Betis and Galatasaray. Inter are ready to sell the midfielder
Real Madrid defender Nacho is Interesting for Milan, Napoli and Roma