Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​បី​គ្រឿង​ទៀត​ចាក​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែន​នៅ​ក្រោម​កិច្ច​ព្រមព្រៀងស​ម្រ​បស​ម្រួ​លដោយ​អង្គការសហប្រជាជាតិ​

Views: 6

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាវា​ដឹក​គ្រាប់ពោត​រាប់​ពាន់​តោន​ចំនួន​បី​គ្រឿង​បាន​ចាក​ចេញពី​កំពង់ផែ​អ៊ុ​យក្រែន នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​កាលពី​ថ្ងៃ​សុក្រ នៅក្នុង​សញ្ញា​ចុង​ក្រោយ​មួយ​ដែល​​បង្ហាញ​ថា​កិច្ចព្រមព្រៀង​មួយ​ដែល​សម្របសម្រួល​ឡើង​ដោយ​អង្គការ​សហ​ប្រជាតិ​សំរាប់​នាំចេញ​គ្រាប់ធញ្ញ​ជាតិ​ដែ​ល​ជាប់​ក្នុងប្រទេស​ពី​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ចូល​ក្នុងប្រទេស​​នេះ​កាលពី​ជិត​៦​ខែ​មុន​កំពុង​លេចចេញ​ជា​រូបរាង​បណ្តើរៗ​។​

​តែ​ឧបសគ្គ​ធំៗ​នៅ​រង់ចាំ​មុន​ស្បៀង​ទាំងនេះ​ទៅ​ដល់​ប្រទេស​ដែល​ត្រូវការ​វា​បំផុត​។​

​នាវា​ដឹក​ពោត​ទាំងនេះ​ធ្វើដំណើរ​ទៅកាន់​អៀង​ឡង់ អង់គ្លេស​និង​តួ​ក​គី ក្រោយ​នាវា​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ទី​មួយ​បាន​ឆ្លងកាត់​សមុទ្រ​ខ្មៅ​ចាប់តាំងពី​ពេល​ចាប់ផ្តើម​សង្គ្រាម​។​នាវា​ធ្វើដំណើរ​ទី​លី​បង់​នេះ​​ជា​នាវា​ទី​មួយ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ជា​ច្រើន​ក្រោម​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​តួ​ក​គី ជាមួយ​រុស្ស៊ី​និង​អ៊ុ​យក្រែន​។​

​តំបន់​សមុទ្រ​ខ្មៅ​នេះ​ត្រូវបាន​គេ​ផ្តល់​ងារ​ជា​កន្ត្រក​នំប៉័ង​របស់​ពិភពលោក ដោយសារ​រុស្ស៊ី​និង​អ៊ុយ​ក្រែនជា​អ្នកផ្គត់ផ្គង់​ស្រូ​វសាឡី ពោត ស្រូវ​បាឡេ​និង​ប្រេង​ឆា​ធ្វើ​ពី​ផ្កាឈូករ័ត្ន​ដ៏​សំខាន់​លើ​លោក​ដែល​ប្រជាជន​ក្រីក្រ​រាប់​លាន​នាក់​នៅ​អាហ្វ្រិក មជ្ឈិមបូព៌ា​និង​ផ្នែក​ខ្លះ​នៃ​អាស៊ី​ត្រូវការ​វា​ដើម្បី​រស់​។​

​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ Razoni​ឆ្លងកាត់​ច្រក​សមុទ្រ​បូ​សហ្វ័​ររូស​នៅ​ទីក្រុង​អ៊ី​ស្តា​ន់​ប៊ុល​កាលពី​ថ្ងៃ​៣​សីហា ។​វា​ជា​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ដំបូង​ដែល​បាន​ចាកចេញ​ពី​កំពង់ផែ​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​​បើក​ការវាយលុក​ចូល​អ៊ុយ​ក្រែន​កាលពី​ជិត​៦​ខែ​មុន​

​គ្រាប់ពោត​ជាង​៥៨.០០០​តោនដឹកតាមនាវា​បី​ដែល​បាន​ចេញ​ដំណើរ​កាលពី​ថ្ងៃ​សុក្រ ជា​ផ្នែក​មួយ​នៃ​គ្រាប់​ធញ្ញជាតិ​ប្រមាណ​២០​តោន​ដែល​អ៊ុយ​ក្រែន​អះអាងថា​ជាប់​នៅតាម​កំពង់ផែ​របស់​ខ្លួន​ដោយសារ​​តែ​សង្គ្រាម​របស់​រុស្ស៊ី​។​គ្រាប់​ធញ្ញជាតិ​ដែល​ជាប់​នៅ​កំពង់ផែ​ប្រមាណ​៦​លាន​តោន​ជា​ស្រូវ​សាឡី តែត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​សំរាប់​មនុស្ស​ប្រើប្រាស់​ជា​អាហារ​។​

​សូមបញ្ជាក់​ថា ថ្លៃ​ស្បៀង​នៅលើ​ពិភពលោក​បាន​កើន​ឡើង​ដោយសារតែ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ។​ពោ​តបាន​ឡើង​ជាង​៧០​ភាគរយ និង​ស្រូវ​សាឡី​ឡើង​ប្រមាណ​៦០​ភាគរយ​ធៀប​នឹង​ថ្លៃ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​។​ហេតុផល​មួយទៀត​នាំ​អោយ​គ្រាប់​ធញ្ញជាតិ​ឡើងថ្លៃ​គឺ ការរាំងស្ងួត​ប៉ះពាល់​ការធ្វើកសិកម្ម​នៅ​អាម៉េរិក​ខាងជើង ចិន​និង​តំបន់​ដទៃ​ទៀត ព្រម​ទាំង​ការ​ឡើងថ្លៃ​ជីរ​គីមី​ដែល​ត្រូវការ​សំរាប់​កសិកម្ម​៕

​នាវា​Navi-Star ដឹក​គ្រាប់ពោត​ចេញពី​កំពង់ផែ​អូ​ដេសា របស់​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ​ទី​៥​សីហា

Post navigation