Cambodia

នៅ​ព្រឹក​នេះ សម្តេច​ប្រធាន​កាកបាទក្រហម នឹង​អញ្ជើញ​ចែក​អំណោយ​ ជូន​ពលរដ្ឋរងគ្រោះ​ ដោយ​ទឹកជំនន់ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នឹងអញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១.៣៨២ គ្រួសារ មកពី​សង្កាត់​ចំនួន​៦ នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ពិធី​ចែក​អំណោយ​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ភូមិ​ត្រពាំង​ចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ទល់មុខ​ខ្លោងទ្វារវត្ត​កំពែង​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រោយ​ចប់​ពិធី​សំណេះសំណាល និង​ចែក​អំណោយ នឹង​អញ្ជើញ​ប្រគេន​ទេយ្យទាន ព្រះសង្ឃ​គង់ នៅ​វត្ត​កំពែង​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ១.៣៨២ គ្រួសារ មកពី​សង្កាត់​កា​កាប​២ សង្កាត់​ចោមចៅ​១ សង្កាត់​ចោមចៅ​២ សង្កាត់​ចោមចៅ​៣ សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​សំរោងក្រោម ក្នុង​១​គ្រួសារ នឹង​ទទួលបាន​អង្ករ ៣០​គីឡូក្រាម​, មី​១​កេស​, ទឹកត្រី​៦​ដប​, ត្រីខ​១០​កំប៉ុង​, ទឹកបរិសុទ្ធ​១​កេស​, ឃី​ត​១(​មុង​១ ភួយ​១ ខ្នើយ​១ កន្ទេល​១) នំ​ប៉័ង​បាក់​យ៉ុង និង​ថវិកា​មួយចំនួន​៕/V/Ha

សម្តេច​ប្រធាន​កាកបាទក្រហម ពេល​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយទឹកជំនន់​នៅតាម​ស្ទឹង​ព្រែក​ត្នោត ​ចំនួន ៣.៣៨៤​គ្រួសារ រស់នៅក្នុង​សង្កាត់​ចំនួន​៩ ក្នុងខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២០​ កន្លងទៅនេះ​ (រូបថតៈ ឯកសារ)
សម្តេច​ប្រធាន​កាកបាទក្រហម ពេល​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយទឹកជំនន់​នៅតាម​ស្ទឹង​ព្រែក​ត្នោត ​ចំនួន ៣.៣៨៤​គ្រួសារ រស់នៅក្នុង​សង្កាត់​ចំនួន​៩ ក្នុងខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២០​ កន្លងទៅនេះ​ (រូបថតៈ ឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Gasperini on Atalanta's defeat: the Players are tired. We pay more for national team games than for the Champions League
Neymar on the draw with Bordeaux: PSG played timidly. If we don't win, it will be as difficult in Ligue 1 as in the Champions League
Real started with Alaves: stupid hand Nacho and wild pass Courtois-again defeat
20 shells of times of the Second world war found on the basis of the Roma
Zidane Ob 1:2 with Alaves: the Start of the match is the worst for Real Madrid in the season. We lack stability
A clear penalty! Oh, my God. Ramos and Carvajal on the fall of Hazard in the match with Alaves
Ex-referee Andujar Oliver: Marcelo was pulled by the hair, it was necessary to put an 11-meter shot. There was no penalty on Hazard