Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅខេត្តបន្ទាយមានជ័យ សាលារៀន ៣៩ កន្លែង បានផ្អាក ក្នុងចំណោម ៦៥ កន្លែង ដែលត្រូវទឹកជំនន់លិច

Views: 5

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ មានសាលារៀនចំនួន ៦៥ កន្លែង ត្រូវលិចលង់ ដោយទឹកជំនន់ ក្នុងនោះ បានផ្អាកដំណើរការបង្រៀន និងរៀន ចំនួន ៣៩ សាលា ដែលក្នុងឃុំនានា នៃ ៨ ស្រុក ក្រុង ។ នេះបើតាមលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ។

លោក ឈូ ប៊ុនរឿង បានបន្តថាៈ ក្នុងចំណោមនោះ មានសាលាមត្តេយ្យ១ សាលាបឋម សិក្សាចំនួន ៥៧ អនុវិទ្យាល័យ៦ វិទ្យាល័យ១ ដែលសរុបផលប៉ះពាល់ សិស្សចំនួន ១៦.០៣៣ នាក់ ស្រី ៨.០២៣ នាក់ ។ ពោលគឺ ដោយសារតែទឹកជំនន់ បានបង្កលិច ទីធ្លា លិចចូលក្នុងថ្នាក់រៀន លើសាលាបឋមសិក្សា ដែលមានសិស្សានុសិស្សនៅតូចៗ ហើយបារម្ភពីគ្រោះថ្នាក់ដោយទឹក ដោយសត្វអសិរពឹស ទើបត្រូវបិទទ្វារ ឬផ្អាកដំណើរការបង្រៀន និងរៀនដូច្នេះ ។

លោកបានបន្តថាៈ ចំពោះមុខ នៅសាលារៀនរងគ្រោះមួយចំនួន ក៏ត្រូវបានប្រមូលតុ កៅអី និងសង្ហារឹម ចេញពីក្នុងទឹកជំនន់ផងដែរ ៕ V / N

Post navigation