Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅរសៀល ថ្ងៃស្អែក រដ្ឋបាលរាជធានី ភ្នំពេញ នឹងធ្វើពិធីប្រកាស ឲ្យចូលកាន់ថ្មី របស់អភិបាល ចំនួន ៩ រូប

Views: 3

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នៅរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានី ភ្នំពេញ នឹងធ្វើពិធីប្រកាស ឲ្យចូលកាន់ថ្មី របស់អភិបាលចំនួន ៩ រូប ក្នុងតំណែងជា អភិបាលខណ្ឌថ្មី ចំនួន ៣ រូប និងអភិបាលខណ្ឌ ៥ រូប ផ្លាស់ប្ដូរខណ្ឌ ហើយ ១ រូប ផ្ទេរភារកិច្ច ។

ពិធីនេះ នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

មន្ត្រីដែលនឹងត្រូវតែងតាំង មានចំនួន ៣ រូបគឺៈ

ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែន សុខ ទៅជាអភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ ។

ទី២-លោក កៀង ល័ក្ស ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌកំបូល មកជាអភិបាលនៃ គណៈអភិបាល ខណ្ឌចំការមន ។

ទី៣-លោក ជា ខេមា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរង ខណ្ឌព្រែកព្នៅ មកជាអភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ។

ចំណែកមន្ត្រីរាជការ ទាំង ៦ រូប ដែលនឹងត្រូវផ្ទេរភារកិច្ច មានៈ

ទី១-លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ ឱ្យមកបម្រើការងារ នៅទីស្ដីការ ក្រសួងមហាផ្ទៃ ។

ទី២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ ។

ទី៣-លោក ធីម សំអាន ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាល ខណ្ឌបឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ ។

ទី៤-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ ទៅជាអភិបាល នៃគណៈអភិបាល ខណ្ឌបឹងកេងកង ។

ទី៥-លោក លីម សុភា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ខណ្ឌ៧មករា ទៅជាអភិបាល នៃគណៈអភិបាល ខណ្ឌជ្រោយចង្វារ ។

ទី៦-លោក ថេង សុថុល ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាល ខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា ៕/V

Post navigation