Cambodia

នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ?

កូន​បាន​ប៉ុន្មាន​គីឡូ​ហើយ គីឡូ​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ទេ យើងអាច​ថ្លឹងទម្ងន់​កូន​ដោយ​ខ្លួន​ឯង ឬ​ថ្លឹង​គីឡូ​នៅ​ពេល​ជួប​ពេទ្យ​ម្តងៗ ដែល​ពេទ្យ​នឹង​យក​គីឡូ​កូន​ធៀប​នឹង​អាយុ យក​កម្ពស់​ធៀប​នឹង​អាយុ ឬ​ក៏​យក​កម្ពស់​ធៀប​នឹង​ទម្ងន់។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមា​រជាតិ ផ្នែក​ប្រដាប់​រំលាយ​អាហារ។

បើ​តាម​នាយក​រង​នៃ​មន្ទីរ​សម្រាក​ព្យាបាល Maxicare កាល​ណា​កូន​ខ្វះ​អាហារូបត្ថម្ភ គីឡូ​មិន​គ្រប់​តាម​ស្តង់ដារ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​ទាំងផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។

ខាង​ក្រោម​នេះ​ជា​គីឡូ​ជា​មធ្យម​របស់​ក្មេង​ប្រុស និង​ក្មេង​ស្រី បើទារក​មាន​ទម្ងន់​ប្រហែល ឬ​ដូច​ការ​រៀបរាប់​ខាង​ក្រោម បញ្ជាក់​ក្មេង​មាន​សុខភាព មិន​ខ្វះ​អាហារូបត្ថម្ភ​ឡើយ តែ​បើ​ខ្វះ ឬ​លើស​ច្រើន​នោះ ជា​សញ្ញា​មិន​ល្អ​នោះ​ទេ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

១. ទម្ងន់ក្មេងប្រុសធៀបនឹងអាយុ
ពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម
១ខែ ៖ ទម្ងន់ ៣,៤ គីឡូក្រាម
២ខែ ៖ ទម្ងន់ ៤,៣ គីឡូក្រាម
៣ខែ ៖ ទម្ងន់ ៥ គីឡូក្រាម
៤ខែ ៖ ទម្ងន់ ៥,៦ គីឡូក្រាម
៥ខែ ៖ ទម្ងន់ ៦ គីឡូក្រាម
៦ខែ ៖ ទម្ងន់ ៦,៤ គីឡូក្រាម
៧ខែ ៖ ទម្ងន់ ៦,៧ គីឡូក្រាម
៨ខែ ៖ ទម្ងន់ ៦,៩ គីឡូក្រាម
៩ខែ ៖ ទម្ងន់ ៧,១ គីឡូក្រាម
១០ខែ ៖ ទម្ងន់ ៧,៤ គីឡូក្រាម
១១ខែ ៖ ទម្ងន់ ៧,៦ គីឡូក្រាម
១២ខែ ៖ ទម្ងន់ ៧,៧ គីឡូក្រាម។

២. ទម្ងន់ក្មេងស្រីធៀបនឹងអាយុ
ពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម
១ខែ ៖ ទម្ងន់ ៣,២ គីឡូក្រាម
២ខែ ៖ ទម្ងន់ ៣,៩គីឡូក្រាម
៣ខែ ៖ ទម្ងន់ ៤,៥ គីឡូក្រាម
៤ខែ ៖ ទម្ងន់ ៥ គីឡូក្រាម
៥ខែ ៖ ទម្ងន់ ៥,៤ គីឡូក្រាម
៦ខែ ៖ ទម្ងន់ ៥,៧ គីឡូក្រាម
៧ខែ ៖ ទម្ងន់ ៦ គីឡូក្រាម
៨ខែ ៖ ទម្ងន់ ៦,៣ គីឡូក្រាម
៩ខែ ៖ ទម្ងន់ ៦,៥ គីឡូក្រាម
១០ខែ ៖ ទម្ងន់ ៦,៧ គីឡូក្រាម
១១ខែ ៖ ទម្ងន់ ៦,៩ គីឡូក្រាម
១២ខែ ៖ ទម្ងន់ ៧ គីឡូក្រាម។

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ភ្លៀង​ធ្លាក់​ហើយ​​ប្រយ័ត្ន​ទាំង​ចាស់​​ក្មេង មាន​ជំងឺ​ច្រើន​ប្រភេទ​ឆ្លង​ដោយសារ​មូសខាំ

សូមចុចអាន៖ កូនតូចៗឡើងកន្ទួលលើស្បែក រួមជាមួយសញ្ញាប៉ុន្មាន​នេះ ម៉ាក់ប៉ាត្រូវឈប់ឲ្យម៉ឹមទឹកដោះគោ

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace