Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាល​បញ្ជូន​ជនសង្ស័យ​លួច​ទៅកាន់​តុលាការ​

Views: 2

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​លួច​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ឃាត់ខ្លួន និង​កសាង​សំនុំរឿង​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ សីហា ឆ្នាំ ២០២២​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ រូបនោះ ត្រូវបាន​នគរបាល​អោយដឹងថា ឈ្មោះ លាក់ រ័ត្ន​ធា ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ ៨៦ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បានអោយដឹងថា ជនសង្ស័យ រូបនោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន កាលពី​រសៀល ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ស្តុ​ប បឹងកក់ ផ្លូវ​លេខ ៧០ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ពីបទ​លួច ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​១GZ៧០៨៨ កាលពី​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ ២០២២​នៅ​ចំណុច មុខ ហាង​លក់​ទូរស័ព្ទដៃ​តាមផ្លូវ​បេតុង ក្នុងភូមិ ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។​

​តាម​នគរបាល​អោយដឹងទៀតថា នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​ឈ្មោះ​កេ​ត សុខ​កែម ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ​មុខ របរ​ជាង​ជួសជុល​រថយន្ត បាន​ជិះ​ម៉ូតូ​មួយគ្រឿង ខាងលើ មក​ឈប់​រួច​ចូល​ហាង​ទូរស័ព្ទ ដោយ​ទុក​សោ​ជាប់​ម៉ូតូ​។​ខ​ណះ​នោះ ស្រាប់តែ​ជនសង្ស័យ ធ្វើដំណើរ​ដោយ​ថ្មើរជើង មកពី​សង្កាត់​ស្រះចក រួច លួច​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។ តាមរយះ កា​ម៉េ​រ៉ា​សុ​វត្តិភាព រំលង​បាន​ប្រមាណ​១០​ថ្ងៃ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ក៍បាន​ស្រាវជ្រាវ ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​បាន​ម៉ូតូ ប្រគល់អោយ​ម្ចាស់​វិញ ហើយ ជនសង្ស័យ ត្រូវបាន​កសាង​សំនុំរឿង​ប​ញ្ចូ​ន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​នៅពេលនេះ​៕​

Post navigation