Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលអះអាងថាសំណុំរឿងវាយមន្ត្រីបក្សភ្លើងទៀនខណ្ឌពោធិ៍សែនជ័យនៅបន្តស៊ើបអង្កេត

មន្រ្តីជាន់ខ្ពស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើកឡើងថា ភាពយឺតយ៉ាវក្នុងការកំណត់​​មុខស​​ញ្ញា​​​​​អ្នកពាក់ព័ន្ធ ក្នុងរឿងក្ដីព្រហ្មទណ្ឌនៃការវាយដំមន្ត្រីគណបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យឱ្យរបួសធ្ងន់ធ្ងរនោះ ក៏ព្រោះតែសមត្ថកិច្ចជំនាញត្រូវការភាពច្បាស់​​​លា​ស់នៃ​អង្គ​ហេតុ មុននឹងឈានទៅកំណត់មុខសញ្ញាអ្នកប្រព្រឹត្តបទល្មើស។

ថ្លែងប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌​ កំពុងបើកការស៊ើបអង្កេតនៅឡើយ ហើយការប្រើប្រាស់​​ពេល​​វេ​​លា​​​យូ​​រប៉ុ​​​នណា​​​ទៀត​​នោះ​ គឺគេនៅមិនទាន់​​ដឹងច្បាស់នៅឡើយទេ។ លោកបញ្ជាក់ថា សំណុំរឿងនី​​មួយ​​ៗមិនចេះតែច្បោលៗបានឡើយ។ ម្យ៉ាងវិញទៀត សំណុំរឿង​ដែ​​ល​​​​​​ខ្វះ​​​ធា​​តុ​ផ្សំ និង​​ត​​ម្រុ​យ​មិនគ្រប់ជ្រុងជ្រោយ ដូចករណីមួយនេះជាដើម វាពិតជាមានការពិបាក​​ក្នុងកា​រព​ន្លឿ​​ន នី​តិវិធី​​នៃ​​​​កា​រ​​ស្រាវជ្រាវរកមុខជនល្មើសណាស់។

លោកបន្តថា៖ «ជំនាញគ្រប់ស្ថាប័ន គឺកំពុងតែសហការគ្នា ដើម្បីធ្វើការស្រាវជ្រាវលើករណីហ្នឹងហើយ។ ​​​ខ្ញុំធ្លាប់បញ្ជាក់ហើយថា ទាក់ទងករណីបទល្មើសអីមួយៗ យើងមិនអាចទៅប៉ាន់ស្មានបានទេ ព្រោះ​​​​​​វាអាច គេហៅថាមានភាពងាយស្រួល វាអាស្រ័យលើភាពជាក់​​ស្តែង។ បទល្មើសហ្នឹង​​​ បើមានកា​​មេរ៉ា ឬមានសាក្សីអីច្បាស់លាស់ ក៏កំណត់មុខសញ្ញាបទល្មើសលឿនទៅ ក៏ប៉ុន្តែកន្លែងមួយចំនួន ការកំណត់មុខសញ្ញា វាពិបាកក្នុងការកំណត់មុខសញ្ញាក្នុងការស្រាវជ្រាវ»។

លោក នល់ ពង្សពិរិទ្ធ អនុប្រធានគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនសង្ស័យ​​មា​ន​​​​គ្នា៦នាក់ អមដោយអ្នកបិទផ្លូវផង បានជិះម៉ូតូធ្វើសកម្មភាពប្រើហិង្សាប្រឆាំងរូបលោក បណ្ដាលឱ្យរងរបួស​​​ចំកញ្ចឹង​ក​ ស្មាខាងស្ដាំ សៀតផ្កាខាងស្ដាំ និង​វាយ​​ពី​ក្រោយ​បណ្ដាល​ឱ្យបែក​ក្បាល​ដេ​​រ​ចំ​​នួ​ន​១២ថ្នេរថែមទៀត​ផង។

គិតចាប់ពីថ្ងៃកើតហេតុ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ មានរយៈពេល​​ជា​​ង​​​​​៥​​ខែមកហើយ ដោយលោកអះអាងថា សមត្ថកិច្ចបានត្រឹមឆ្លើយដោះបន្ទុក ថារឿងក្តីមួយនេះកំពុង​​ស្ថិ​​ត​​​​ក្នុង​​ដំ​ណា​​​ក់​​​​​​កាលនៃការ​ស៊ើបអង្កេតនៅឡើយ។

សម្រាប់លោក នល់ ពង្សធិរិទ្ធ ការលបវាយប្រហារពីសំណាក់​​ជន​​មិន​​ស្គា​​ល់មុខនេះ វាមិនមែន​​ជារឿង​​ថ្មីទេសម្រាប់រូបលោក។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ មានជនមិនស្គាល់​​អត្តស​​​ញ្ញា​ណ បាន​​ប្រើ​​​​ប្រាស់ហិង្សាមកលើរូបលោកបណ្ដាលឱ្យរង្គើ​​ធ្មេញមុខស្ទើរបាក់ធ្មេញចំនួន៥ ហើ​​យ​​វា​​យចំ​​ក្បា​​​​ល​​ម្តងរួចហើយដែរ នៅក្នុងខណ្ឌពោធិ៍សែនជ័យដូចគ្នា តែលោក​​មិនបាន​​ដាក់​​ប​​​ណ្ដឹ​​​​​​​​ង​​ភ្លា​​ម​​ៗដូចករណីលើក​​ទីពីរនេះទេ។

អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ហៅភាពយឺតយ៉ាវក្នុងការដោះស្រាយដោយសមត្ថកិច្ច​​នគ​​រ​​​បា​​ល​​​នេះថា វាជាការ​​រើ​​ស​​​​អើងខាងនយោបាយ។ ជាអតីតកងការពារលោក សម រង្ស៊ី ផង លោ​​ក នល់ ពង្ស​​ធិរិទ្ធ បញ្ជាក់ថា តាមពិត សំណុំរឿងព្រហ្មទណ្ឌមួយនេះមានតម្រុយគ្រប់​​ជ្រុងជ្រោ​​យ ដែលជួយបើកផ្លូវឱ្យសមត្ថកិច្ចងាយស្រួលក្នុងការស្រាវជ្រាវ។ ប៉ុន្តែលោកយល់ឃើញថា ភា​​ព​​រាំងស្ទះនេះទំនងដោយសារតែវាជារឿងក្តីនយោបាយខាងគណបក្សក្រៅរដ្ឋាភិបាល ទើបស​​ម​ត្ថ​​​​កិច្ច​​មិនខ្នះខ្នែងក្នុងការស៊ើបអង្កេត។

លោកបន្តថា៖ «នេះជាគឺការឆកល្វែងមួយរបស់អាជ្ញាធរសមត្ថកិច្ច ដែលចាត់ទុករឿងព្រហ្ម​​ទណ្ឌ​​បទ​​​ល្មើសជាក់ស្តែង ដែលមានទាំងឯកសារ មានទាំងរូបភាព ដែលមានភ្ជាប់ស្លាក​​លេខម៉ូតូ​​​ថែមទៀត នៅតែមិនមានចំណាត់ការឱ្យបង! ប្រហែលជាគេយល់​​ឃើញថា មន្រ្តីបក្សប្រឆាំងហ្នឹងមិន​​បាច់​​ធ្វើការ ឬក៏មិនបាច់រកដំណោះស្រាយឱ្យ ឬក៏យ៉ាងណា»។

មេធាវីការពារក្តីឱ្យគណបក្សប្រឆាំង លោក សំ សុគង់ ធ្លាប់បញ្ជាក់កាលពីខែកក្កដា ឆ្នាំ២០២២ ថាមានជនរងគ្រោះ និងសកម្មជនគាំទ្រគណបក្សក្រៅរដ្ឋាភិបាល ប្រមាណ៣០នាក់ហើយ ត្រូ​វ​​​បានជនមិនស្គាល់អត្ត​​សញ្ញាណ​​លប​​វាយ​​ប្រ​ហា​​រ។ អ្នកខ្លះក៏ត្រូវស្លាប់បាត់បង់ជីវិត ដូចយុ​​វជ​​ន ស៊ិ​​ ខុន ជាដើម ហើយអ្នកផ្សេងទៀតមានរបួស និងពិការក៏មានដែរ។

បើតាមលោក សំ សុគង់ អំពើហិង្សានេះកើតឡើងញឹកញាប់មកលើសកម្មជន និងអ្នកគាំទ្រ​​ប​​ក្ស​​​​​​​ជំទាស់​ ក្រោយពីគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ ​មានកម្លាំង​គាំ​​​​​ទ្រ​​ប្រហាក់ប្រហែល​​នឹងគណបក្សប្រជាជន​​​កម្ពុជាដែរនោះ ត្រូវបានតុលាការកំពូលរំលាយកា​​ល​​​​ពី​​ចុ​ង​​​ឆ្នាំ២០១៧។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់​ឃើ​​​ញ​ថា សំណុំរឿងមួយនេះ វាហាក់ដូចគ្មានភាពស្មុគស្មាញអ្វីច្រើនទេ បើធៀបទៅនឹងសំណុំ​​រឿ​ង​​នៃ​​​បទ​​​ឧក្រិដ្ឋ ដោយសារមានភស្តុតាងមួយចំនួនរួចមកហើយ។ ប៉ុន្តែអ្វីដែលជាមន្ទិ​លសង្ស័យ អ្នក​ជំនាញផ្នែកសិទ្ធិមនុស្សរូបនេះចាត់ទុកថា វាអាចទាក់ទងនឹងចេតនា និងឆន្ទៈក្នុងការស្រាវ​​ជ្រា​វរប​​ស់​សមត្ថកិច្ចនគរបាល​​​ច្រើ​​​​​នជាង។

បើតាមលោក អំ សំអាត ស្ថិតក្រោមហេតុផលនេះហើយ ដែលនគរបាលយុត្តិធម៌មិនដែលទ​​ទួ​​ល​​បាន​​ការសាទរពីក្រុមប្រឆាំង ក៏ព្រោះតែគេរកឃើញថា ការដោះស្រាយរបស់សមត្ថកិច្ច ហាក់​​មិន​​​ឈរលើគោលការណ៍យុត្តិធម៌និងតម្លាភាព។

លោកបន្តថា៖ «គ្រាន់តែការសង្កេតរបស់យើងមើលឃើញថា វាមិនបានល្អ! អ៊ីចឹងហើយបាន​នាំ​​ឱ្យ​​​​​មានការរិះគន់ថាមានការរើសអើងនិន្នាការគណបក្សនយោបាយអីជាដើម ដោយសារតែ​​កន្ល​ង​មក យើងឃើញហើយ អ្នកគាំទ្រគណបក្សប្រឆាំង ឬក៏សកម្មជនគណបក្សប្រឆាំង​​មួយ​​ចំនួន​​ដែ​​ល​​រងគ្រោះដោយអំពើហិង្សា ហាក់ដូចជារកជនអ្នកប្រព្រឹត្តហ្នឹងមិនឃើញ ហើយមានតិច​​​ណា​​ស់​​ដែលត្រូវបានចាប់ខ្លួន»។

ទាក់ទងអំពើហិង្សាមកលើអ្នកគាំទ្របក្សជំទាស់នេះ កាលពីថ្ងៃទី១២ ខែតុលា អង្គការសម្ព័ន្ធភា​​ពការពារសិទ្ធិមនុស្សកម្ពុជា ដែលជាបណ្តុំដោយអង្គការមិនមែនរដ្ឋាភិបាលទាំង២១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយចាត់ទុកការប្រើប្រាស់ហិង្សានេះថា គឺជាគោលដៅនៃការវាយប្រហារ។

អ្នកដែលរងគ្រោះដោយអំពើហិង្សានេះ ស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនោះ​​​​រកឃើញថា ដោ​​យ​​សារតែពួកគេគ្រាន់តែមានទស្សនៈនយោបាយផ្ទុយគ្នា ហើយក៏ក្លាយជា​​កម្មវត្ថុនៃការកម្ទេច​​៕