logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

បាតុកម្ម​ស្វាគមន៍​មេដឹកនាំ G7 នៅពេល​ពួកគេ​ពិភាក្សា​អំពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​និង​ពាណិជ្ជកម្ម

មេដឹកនាំ​នៃ​ក្រុម​ប្រទេស​អ្នកមាន G7 បាន​ជួបគ្នា​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សៅរ៍​ខណៈដែល​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន ផ្សារ​ហ៊ុន​ដែល​កំពុង​ធ្លាក់ចុះ​និង​ការបែកបាក់​គ្នា​បាន​គ្របដណ្តប់​លើ​កិច្ចពិភាក្សា​នេះ​។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​បស្ចិមប្រទេស​ដទៃទៀត​ក៏​នឹងត្រូវ​ប្រឈមមុខ​នឹង​បាតុកម្ម​ផងដែរ​នៅពេល​ពួកគេ​ទៅដល់​ទីក្រុង Biarritz ថ្វីបើ​មាន​វត្តមាន​យោធា​យ៉ាងច្រើន​ក៏ដោយ​។​

​មនុស្ស​រាប់ពាន់នាក់​គ្រោង​នឹង​ដើរ​ក្បួន​ក្នុង​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​តាម​ឆ្នេរសមុទ្រ​ពី​ទីក្រុង Biarritz ដើម្បី​បរិហារ​មេដឹកនាំ​ទាំងអស់​អំពី​ភាពក្រីក្រ​និង​ការខូចខាត​បរិស្ថាន​។​

​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​គេហទំព័រ Konbini ថា “​ព្រៃ​អា​ម៉ា​ហ្សូ​ន​កំពុងតែ​ឆេះ​ហើយ​វា​ជា​អ្វីដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ព្រួយបារម្ភ​” ។​

​លោក​បាន​ដឹកនាំ​ការដាក់​សម្ពាធ​ជា​អន្តរជាតិ​លើ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro ជុំវិញ​បញ្ហា​អគ្គិភ័យ​នេះ​ដោយ​ប្រាប់​គាត់​ថា ទីក្រុង​ប៉ារីស​នឹង​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បិទ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​រវាង​អាមេរិក​ឡាទីន​និង​សហភាព​អឺរ៉ុប​។​

​លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាបន្ទាន់​នៅឯ​កិច្ចប្រជុំ G7 ក្នុង​គោលបំណង​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។​

​កិច្ចពិភាក្សា​នៅក្នុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​នេះ​ក៏​នឹងត្រូវ​គ្របដណ្ដប់​ដោយ​បញ្ហា​សេដ្ឋកិច្ចពិភពលោក​ផងដែរ​។​

​ភាគហ៊ុន​នៅ Wall Street បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​លោក Trump បាន​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​របស់គាត់​ជាមួយ​ប្រទេស​ចិន​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​កត្តា​បណ្តាល​ឲ្យ​មាន​ភាពយឺតយ៉ាវ​នៃ​សេដ្ឋកិច្ចពិភពលោក​៕ AFP

វណ្ណ​វណ្ណ

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

All rights and copyright belongs to author:
Themes
ICO