Cambodia

បាយដិនសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃដល់ប្រជាជនគ្រប់គ្នា បើជាប់ឆ្នោត

ចែករម្លែក

បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បាយដិន បាននិយាយកាលពីថ្ងៃសុក្រទី២៣តុលាថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងផ្តល់វ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃសម្រាប់ជនជាតិអាម៉េរិកទាំងអស់ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដើម្បី “លុបបំបាត់” វីរុសកូរ៉ូណា។

ខណៈដែលលោកដាក់ចេញនូវផែនការបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ លោកបាយដិននិយាយរិះគន់លោកប្រធានាធិបតីដូណាល់ ត្រាំសម្រាប់ការឆ្លើយតបរបស់គាត់ចំពោះជំងឺកូវីដ១៩ ដោយនិយាយថា ប្រធានាធិបតីបក្សសាធារណរដ្ឋកាន់អំណាចបច្ចុប្បន្នបានបោះបង់ចោលការប្រយុទ្ធប្រឆាំងនឹងវីរុស និងឈប់ជួយអាម៉េរិកទៀតហើយ។

លោកបាយដិន ដែលធ្វើតាមគោលការណ៍ណែនាំរបស់អ្នកវិទ្យាសាស្ត្រដូចជាការពាក់ម៉ាស់និងចូលរួមរក្សាគម្លាតសង្គម បាននិយាយថា ប្រសិនបើគាត់ជាប់ឆ្នោត គាត់នឹងផ្តោតលើការលុបបំបាត់ជំងឺរាតត្បាតឱ្យបាន និង ជួយចេញថ្លៃវ៉ាក់សាំងដល់ជនជាតិអាម៉េរិកដែលកំពុងរងទុក្ខលំបាក។

លោកបាយដិននិយាយនៅក្នុងសុន្ទរកថាមួយ ដែលដាក់ចេញនូវផែនការឆ្លើយតបនឹងជំងឺរាតត្បាតរបស់គាត់ នៅ ១១ ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី យ៉ាងដូច្នេះថា “នៅពេលដែលយើងមានវ៉ាក់សាំងដែលមានសុវត្ថិភាពនិងមានប្រសិទ្ធិភាព វាត្រូវតែឥតគិតថ្លៃសម្រាប់ប្រជាជនគ្រប់រូប មិនថាអ្នកត្រូវបានធានារ៉ាប់រងឬអត់នោះឡើយ”។

លោកត្រាំ ដែលចាញ់ប្រៀបលោកបាយដិននៅក្នុងការស្ទង់មតិ ក៏បានសង្កត់ធ្ងន់ផងដែរថា វ៉ាក់សាំង ដែលលោកនិយាយថានឹងរួចរាល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ គួរតែមិនគិតថ្លៃនោះទេ។

មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបាននិយាយថា វ៉ាក់សាំងកូវីដ១៩ ដែលបានទិញជាមួយលុយដុល្លាររបស់អ្នកបង់ពន្ធ តាមរយៈថវិការាប់ពាន់លានដុល្លារដែលអនុម័តដោយសភា នឹងត្រូវផ្តល់ជូនប្រជាជនអាម៉េរិកដោយមិនគិតថ្លៃ៕ ដោយ ៖ កញ្ញាដាលីស

លោកបាយដិននឹងមិនគិតថ្លៃវ៉ាក់សាំងកូវីដ១៩ទេ បើគាត់ជាប់ឆ្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Griezmann on Messi: I admire Leo, and he knows it. We have a great relationship
Rooney on the possibility of a move to Barca in the 2010/11 season: Thinking about it. Could fit in perfectly
Hooray, in England they will let the audience into the stands again! While up to 4 thousand and not everywhere, but the clubs are happy 😊
Solskjaer about the match with Istanbul: these are the Champions of Turkey, it will be difficult
Gasperini on the nomination for the best coach of the year award: If we beat Liverpool, maybe I'll get a few votes
Julian Nagelsmann: Leipzig want to give PSG that final feeling they are talking about
Tuchel Pro Champions League: Match with Leipzig - the final of our group