Cambodia

បៃ​ដិន​ទៅ​ដល់​ក្រុង​ព្រុច​សែ​ល​សំរាប់​ជំនួប​កំពូល​របស់​អង្គការ​ណា​តូ និង​អ៊ី​យូ​

​ប្រែ​សម្រួលៈ​វាសនា​/​ព្រុច​សែ​ល​៖ ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន កាលពី​ថ្ងៃអាទិត្យ​បាន​ចេញ​ពី​ជំនួប​កំពូល​G7​នៅ​អង់គ្លេស​និង​បាន​ទៅដល់​ទីក្រុង​ព្រុច​សែ​ល សំរាប់​ជំនួប​កំពូល​២​ថ្ងៃ​ជាមួយ​មេ​ដឹក​​នាំមក​ពី​សម្ពន្ធភាព​អង្គការ​ណា​តូ​និង​សហភាព​អឹរ៉ុប​(​អ៊ី​យូ​)​។​

​លោកបៃ​ដិន ក្នុង​ដំណើរ​ក្រៅ​ប្រទេស​លើក​ដំបូង ត្រូវបាន​ស្វាគមន៍​ដោយ​នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្សិ​ច អា​ឡិច​សង់ឌ័​រ ដឺ គ្រូ​។​

​បន្ទាប់​ពី​ចាប់រ​លាក់​ដៃ​និង​និយាយ​គ្នា​បន្តិច លោក​ប្រធានាធិបតី​បាន​ចូល​ក្នុង​រថយន្ត​ទំនើប​The Beast​ឆ្ពោះ​ទៅកាន់​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​ព្រុច​សែ​ល កន្លែង​ដែល​លោក​ត្រូវ​ស្នាក់​នៅ​ទីនោះ​។​

​ទីក្រុង​ព្រុច​សែល​បាន​បង្កើត​ប្រតិបត្តិការ​សន្តិសុខ​ធំ​មួយ​ដើម្បី​ធានា​សុវត្ថិភាព​របស់​បៃ​ដិន និង​មេដឹកនាំ​របស់​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​ចំនួន​២៨​ទៀត​ដែល​កំពុង​មក​ដល់​សំរាប់​ជំនួប​កំពូល​។​

​កិច្ចប្រជុំ​នេះ ត្រូវ​រំពឹងថា​នឹង​ឃើញ​លោកបៃ​ដិន​កត់សំគាល់​ការ​បន្តតួ​នាទី​នាំ​មុខរបស់​អាម៉េរិក​ជាថ្មី បន្ទាប់ពី​ត្រូវ​បាន​រំខាន​ដោយសារតែ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​នៅ​ក្រោយ​ជំនួប​៣​ម៉ោង​​នៅ​រសៀល​ថ្ងៃ​ចន្ទ ក្រុម​មេដឹកនាំ​ណា​តូ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​៕

​លោកចូ បៃ​ដិន បាន​ទៅ​ដល់​ក្រុង​ព្រុច​សែលតាម​យន្តហោះ Air Force One​ក្នុង​ដំណើរ​ចេញមក​ពី​កិច្ចប្រជុំ​G7​នៅ​អង់គ្លេស​

Football news:

Bayern's match in the German Cup was postponed due to quarantine in Bremer
Shakhtar coach De Derbi on 2:1 with Genk: If we want to go further, we must play powerfully for the entire 90 minutes
Lewandowski admits that he will leave Bayern in a year. The striker has a contract until 2023
Kochenkov on moving to Arsenal: Shamov, Levashov are excellent goalkeepers, we will compete
Neville about Kane: He seems to be very annoyed, but this is not an excuse. It is impossible to justify a player missing training
Kovac about hooting at Tchuameni: We are devastated that this is still happening in the XXI century. We won the match against racism
Chelsea will offer Inter 120-130 million euros for Lukaku. The striker will be given a contract for 12 million euros a year