Cambodia

បច្ច័យជិត២០ម៉ឺនដុល្លារ ត្រូវប្រមូលបានពីអង្គកឋិនទានសាមគ្គីនៅវត្តកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ត្រូវបានយកទៅកសាងស្ពានឆ្លងស្ទឹងសែន

បច្ច័យជិត២០ម៉ឺនដុល្លារ ត្រូវប្រមូលបានពីអង្គកឋិនទានសាមគ្គីនៅវត្តកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ត្រូវបានយកទៅកសាងស្ពានឆ្លងស្ទឹងសែន

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា, លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្រី និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងព្រះសង្ឃគណៈកម្មការអាចារ្យ វត្តពុទ្ធបរិស័ទវត្តកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្ដួចផ្ដើមធ្វើពិធីអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេប្រគេន ព្រះសង្ឃ ដើម្បីកសាងស្ពានឆ្លងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលគ្រោងចំណាយថវិកាប្រមាណជាង ៤០ម៉ឺនដុល្លារ។ ក្នុងកិច្ចវេប្រគេននូវទេយ្យទានដល់ព្រះសង្ឃ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកស្រី ឃួន ឃុនឌី បានថ្លែងថា អង្គកឋិនទានសាមគ្គីនេះ ប្រមូលបច្ឆ័យបានចំនួន១៨៧,៧៧១ដុល្លារ។

លោកស្រីបានបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួន ដើម្បីយកមកកសាង។

ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណលោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តាខេត្តក្រុង និងទាំងអស់ ដែលបានចូលរួម ក្នុងអង្គកឋិនទានសាមគ្គីនេះ ដើម្បីនាំយកបច្ច័យមកកសាង នូវសមិទ្ធផលនានា ក្នុងវត្តកំពង់ធំនេះ។

លោកស្រីបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រុវនាំគ្នារក្សាសន្តិភាព ឲ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។

លោកស្រីក៏បានបន្តទៀតថា អង្គកឋិននទាននេះ គឺជាការរួមចំណែកមួយ ដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយនេះ ក៏ជាការបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង និងជាចូលរួមកសាងប្រទេស ជាមួយរាជរដ្ឋាភិបាល ឱ្យមានការអភិវឌ្ឍន៍ផងដែរ។

លោក អឹម ជុង ប្រធានគណៈកម្មការវត្ត បានលើកឡើងថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទ តាមកម្លាំងសទ្ធាដោយបានកសាង តាំងពីឆ្នាំ២០១៨ ហើយការសាងសង់ស្ពានថ្មមានប្រវែង១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកា អស់ជាង៤០ម៉ឺនដុល្លារ។

លោកបានបន្តទៀតថា ការសាងសង់ស្ពាននេះឡើង គឺបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានទៅសិក្សារៀនសូត្រ និងប្រជាពលរដ្ឋបានដឹក
កសិផលពីត្រើយម្ខាង ទៅត្រើយម្ខាង រឺពីស្រុកមួយទៅស្រុកមួយផងដែរ។ ហើយស្ពានថ្មីនេះ នឹងកសាងរួចរាល់នៅចុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំង ដោយទទួលបានស្ពានថ្មថ្មី ជាចំណងដៃក្នុងខេត្តកំពង់ធំ ដែលនឹងសម្ពោធឲ្យបើកប្រើប្រាស់ ជាផ្លូវការ នៅពេលខាងមុខហើយយើងឃើញថា នេះគឺជាកម្លាំងសាមគ្គីមួយ ដែលមិនដែលមានប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ណាធ្វើបានស្ពាន ដែលមានតម្លៃច្រើនហួសប្រមាណនេះ។​ គួរបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មី សម្រាប់ខេត្តកំពង់ធំស្ពានថ្មថ្មីនេះ គឺជាស្ពានថ្មទី៥និងជាស្ពានឆ្លងស្ទឹងសែនទី៧ ដែលខេត្តកំពង់ធំមានស្ពាន៦រួចហើយ ក្នុងនោះស្ពានថ្មបួន និងស្ពានបាលេ២៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Schalke terminated the contract with Ibisevic and suspended Bentaleb and Harit
Bielsa, flick, Klopp, Lopetegui and Zidane are the contenders for the best coach of the year award
Messi, Ronaldo, Lewandowski, Ramos, de Bruyne and 4 Liverpool players are among the contenders for the best
Zlatan about getting the Swedish Golden ball: I Plan to win it in 50 years
Anton Ferdinand was racially abused in comments to a post about a documentary about racism and Terry
Zlatan is named player of the year in Sweden for the 12th time
Ronaldo scored the 70th goal in home matches of the Champions League, repeating the record of Messi