Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផែនការដាំដុះស្រូវប្រាំង ឆ្នាំ២០២៣ កើនលើសឆ្នាំ២០២២ ជិតសែនហិកតា និងអនុវត្តបានលើសផែនការហើយ

Views: 5

ដោយៈ ប.ខុន / ភ្នំពេញៈ ផែនការដាំដុះស្រូវប្រាំង ឆ្នាំ២០២២-២០២៣ មានចំនួនកើន លើសឆ្នាំ២០២១-២០២២ ជិតបីសែនហិកតា ដែលរហូតមកដល់ដំណាច់ខែមករា មាន ខេត្តចំនួន ១៤ ដែលមានផ្ទៃដីដាំំដុះច្រើន បានអនុវត្តរួច និងលើសផែនការ។ ផែនការដាំដុះស្រូវប្រាំង ឆ្នាំ២០២២-២០២៣មានចំនួន៤៩៣.៣៧០ហិកតា គិតមកដល់ដំណាច់ខែមករា អនុវត្តបានរហូតដល់ ៦០៩.៨៣៩ ហិកតា ស្មើនឹង ១២៣ ភាគរយនៃផែនការ។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ ការងារបង្កបង្កើន ផលស្រូវប្រាំង ឆ្នាំ២០២២-២០២៣ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ នៅទូទាំង ប្រទេស អនុវត្តបាន ៦០៩.៨៣៩ ហិកតា ស្មើនឹង ១២៣ ភាគរយ នៃផែនការ ៤៩៣.៣៧០ ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នា ទៅនឹងឆ្នាំមុន ឆ្នាំនេះ មានសន្ទុះ​ លឿនជាង និងអនុវត្ត នៅលើផ្ទៃដីច្រើនជាង។

នាយកយរងខុទ្ទកាល័យ ខាងលើ​បាននិយាយឱ្យដឹងទៀតថាៈ មូលហេតុដែលនាំឱ្យ ការងារដាំដុះ នៅឆ្នាំនេះ លឿនជាង និងបានច្រើនជាងឆ្នាំមុន ដោយសារមានទឹក គ្រប់គ្រាន់ នៅតាមប្រព័ន្ធធារាសាស្ត្រតូចធំ ក្រោយពីមានភ្លៀងធ្លាក់ អូសបន្លាយពេលវែង នៅចុងរដូវវស្សា និងនៅកន្លែងខ្លះ ការដាំដុះស្រូវប្រាំង បានធ្វើនៅលើផ្ទៃដីស្រូវវស្សា  ដែលរហូតមកដល់ពេលនេះ នៅមានទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ធានាបានរហូត ដល់ពេលប្រមូលផល សម្រាប់ការធ្វើស្រូវប្រាំង លើកទី១។ ផែនការដាំដុះស្រូវប្រាំងក ន្លងទៅនេះ ត្រូវ បានដាក់ចេញ ដោយមន្ទីរជំនាញកសិកម្ម នៅតាមខេត្តនីមួយៗ។

លោក ជា សុខនី បានបញ្ជាក់ថាៈ គ្រប់អាងទឹកតូចធំ នៅមានទឹកគ្រប់គ្រាន់​សម្រាប់ស្រោចស្រព និងប្រើប្រាស់ ដោយបើកបញ្ចេញដាក់ តាមប្រឡាយមេ  ប្រឡាយរង ដើម្បីឱ្យប្រជាពលរដ្ឋ បូមបន្តដាក់ចូលស្រែ។ ក្រសួងមានម៉ាស៊ីនអន្តរាគមន៍ តែមិនបានបញ្ចេញប្រើទេ គឺមានចេញតែគ្រឿងចក្រ ជីកកាយប្រឡាយ ដែលគោករាក់ ដើម្បីបញ្ជូនទឹកឱ្យ បានទៅដល់គោលដៅ ដែលត្រូវការទឹក។ តែនៅពេលខាងមុខ អាចនឹងមានបញ្ចេញម៉ាស៊ីនអន្តរាគមន៍ ដែលមាននៅរក្សាទុក តាមមន្ទីរ ដើម្បីបូមទឹក ពីអាង ឬពីប្រឡាយមេ ដាក់ចូលប្រឡាយរង ដើម្បីឱ្យប្រជាពលរដ្ឋបូមបន្ត។

តាមតួលេខក្រៅផ្លូវការ ដែលចេញផ្សាយ ដោយក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឱ្យឃើញថា ល្បឿនបង្កបង្កើនផលស្រូវប្រាំង ផលស្រូវប្រាំង ឆ្នាំ២០២២-២០២៣ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ នៅទូទាំងប្រទេស អនុវត្តបាន ៦០៩.៨៣៩ ហិកតា ស្មើនឹង ១២ ៣.៦១ ភាគរយ នៃផែនការ ៤៩៣.៣៧០ ហិកតា មានខេត្តចំនួន ១៤ បានអនុវត្តរួច និងលើសផែនការ។

សូមរំលឹកឱ្យដឹងថា ផែនការបង្កបង្កើនផលផលស្រូវប្រាំង ឆ្នាំ២០២១-២០២២ នៅទូទាំងប្រទេស មានចំនួន ៤៦៤.២៦៥ ហិកតា ហើយនៅគិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ អនុវត្តបាន ៥៩១.០២៨ ហិកតា ស្មើនឹង ១២៧,៣០ ភាគរយនៃផែនការ ៕/V-PC

Post navigation