Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្កាយដុះកន្ទុយ ZTF ហោះ​កៀក​ផែនដី អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​នៅ​អឌ្ឍគោល​ខាងជើង​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ក្រុម​តារាវិទូ​បាន​សង្ស័យ​យូរ​មក​ហើយ​ថា ផ្កាយដុះកន្ទុយ ZTF ដែល​សម្បូរ​ទៅដោយ​ម៉ូលេគុល​សរីរាង្គ អាច​បណ្ដុះ​ជីវិត​នៅ​លើ​ផែនដី​និង​ព្រះ​ចន្ទ​និង​ភព​ផ្សេង​​ទៀត​នៅ​ទូ​ទាំង​កាឡាក់ស៊ី​។ ថ្ម​ទឹកកក​អវកាស​នេះ​លាក់ខ្លួន​នៅ​ចុង​ឆ្ងាយ​បំផុត​នៃ​ប្រព័ន្ធ​សុរិយ​គតិ ដោយ​ឆ្លងកាត់​ផែនដី​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​រាល់​រាប់ម៉ឺន​ឆ្នាំ​ម្តង​។​

​ផ្កាយដុះកន្ទុយ ZTF មិន​បាន​មក​លេង​ផែនដី​ប្រហែល ៥០.០០០ ឆ្នាំ​មកហើយ ប៉ុន្តែ​កុំ​បារម្ភ​អី ព្រោះ​ពេល​នេះ​ដល់ពេល​ដែល​អាច​មើល​វា​ឃើញ​ហើយ​។​ផ្កាយដុះកន្ទុយ​នេះ​បាន​មក​ដល់​កៀក​ផែនដី​បំផុត​​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​។​

​ផ្កាយដុះកន្ទុយ ZTF អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ ប៉ុន្តែ​ទាល់តែ​ផ្ទៃមេឃ​ងងឹត​ខ្លាំង​ប៉ុណ្ណោះ​។ វា​នឹង​រះ​ឡើង​នៅលើ​ជើងមេឃ​នៃ​អឌ្ឍគោល​ខាងជើង​នៅ​ព្រឹក​ព្រលឹម នៅ​ខាងឆ្វេង​នៃ​ប៉ូល​ខាងជើង​។ ផ្កាយដុះកន្ទុយ​នេះ​កំពុងស្ថិត​នៅ​ចម្ងាយ​ប្រហែល ៤២ លាន​គីឡូម៉ែត្រ​ពី​ផែនដី ឬ ប្រហែល​មួយ​ភាគបី​នៃ​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះអាទិត្យ​។​

​ផ្កាយដុះកន្ទុយ​នេះ​ត្រូវបាន​ប្រទះឃើញ​ជា​លើកដំបូង​ក្នុង​ខែមីនា ឆ្នាំ ២០២២ ដោយ​មណ្ឌល Zwicky Transient Facility ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ាខ​ណៈ​វា​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ផ្នែក​ខាង​​ក្នុង​បំផុត​នៃ​ប្រព័ន្ធ​សុរិយគតិ​។ ទោះយ៉ាងណា វា​បាន​ឆ្លងកាត់​ជិត​ព្រះអាទិត្យ​បំផុត​រួច​ទៅ​ហើយ​កាលពី​ថ្ងៃទី ១២ ខែ​មករា ហើយ​ឥឡូវនេះ​កំពុងធ្វើដំណើរ​ចេញមកក្រៅ​ម្តងទៀត​។​

​នៅពេល​ដែល​វា​បាន​ទៅដល់​ចំណុច​ជិត​បំផុត​របស់​វា​ទៅ​នឹង​ព្រះអាទិត្យ ដែល​ស្ថិតនៅ​ក្រៅ​គន្លង​របស់​ផែនដី អ្នក​ថតរូប​តារាសាស្ត្រ ដែល​មើល​ព្រឹត្តិការណ៍​នេះ​ក្នុងពេល​ជាក់ស្តែង​អាច​ផ្តិត​យក​រូបភាព​គួរឱ្យ​​ភ្ញាក់ផ្អើល​នៃ​កន្ទុយ​ដ៏​ធំ​បំផុត​និង​ភ្លឺ​បំផុត​របស់​វា​បាន​៕

ផ្កាយដុះកន្ទុយ ZTF បាន​មក​ដល់​កៀក​ផែនដី​បំផុត​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​

Post navigation