Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផលចាប់ត្រី សម្រាប់ធ្វើប្រហុកផ្អក ក្នុងខ្នើតខែមាឃនេះ បានចំនួនតិចតួច ដោយសារទឹកហូរខ្សោយ

Views: 3

ដោយៈ ប.ខុន / ភ្នំពេញៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក មកដល់ថ្ងៃ៩កើត ខែមាឃ ទៅហើយ ផលចាប់ នៅតែមិនទាន់ឃើញមានការកើនឡើង  ដោយក្នុងរយៈមួយម៉ោង លើកម្តង បានត្រី តែពី ២០ ទៅ ៣០ គីឡូក្រាម។ ផលចាប់បាន មានចំនួនតិចតួចនេះ គេថា ដោយសារស្ថានភាពទឹក ហូរខ្សោយ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា´ ស្ថានភាពត្រី សម្រាប់ធ្វើប្រហុកផ្អក មកដល់ថ្ងៃ៩កើត ខែមាឃ ត្រូវនឹងថ្ងៃទី៣០ ខែមករានេះ ផលចាប់បាន មានចំនួនតិចតួច មិនកើនឡើងច្រើន ដូចកាលពីក្នុងខ្នើត ខែបុស្សនោះទេ។ នៅពេលនេះ រយៈពេលប្រហែលមួយ ម៉ោង លើកម្តង បានត្រីពី ២០ ទៅ ៣០ គីឡូក្រាម។ ឯនៅភាគខាងលើ ក្នុងខេត្តកណ្តាល លើកម្តង បានត្រីប្រហែល ១០០ គីឡូក្រាម។

នាយខណ្ឌខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ផលចាប់បាន មានចំនួនតិចតួចនេះ ដោយសារស្ថានភាពទឹកហូរខ្សោយ និងនៅពេលទឹកជោ គឺលែងហូរ ធ្វើឱ្យការចាប់ត្រី នៅតាមគន្លងដាយ ដោយវិធីកៀ បានផលតិចតួចណាស់។ ពេលនេះ ចាស់ខ្នើតណាស់ ទៅហើយ នៅមិនទាន់ឃើញមានត្រូវត្រី ច្រើនចុះមកនៅឡើយ។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទជួលគន្លងដាយត្រី ពីរដ្ឋបាលជលផល បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ ខែមករាថាៈ មកដល់ថ្ងៃ ៩កើត ទៅហើយ ការ ចាប់ត្រី នៅតាមគន្លងដាយ នៅតែមិនទាន់ឃើញមាន ការកើនឡើងទៀត ។ ការចាប់ ដោយវិធីកៀ ត្រូវចំណាយកម្លាំងច្រើន និងពេលយូរ ជាងការចាប់ដោយលើកឌុក ក្នុងរយៈពេលប្រហែលមួយម៉ោង លើកម្តង បានត្រីពី ២០ ទៅ ៣០ គីឡូក្រាម និង មានពេលខ្លះ អាចបានដល់ ៥០ គីឡូក្រាមដែរ។

អ្នកធ្វើអាជីវកម្មនេសាទ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ត្រីចាប់បាន មានចំនួន តិចតួចនេះ លក់បានក្នុងតម្លៃ ២.០០០ រៀល ក្នុងមួយគីឡូគ្រាម តែបើរើសយកត្រីប្រភេទ ត្រើសមកកាត់ក្បាល មួយគីឡូក្រាម បានថ្លៃពី ៥.០០០ ទៅ ៦.០០០ រៀលដែរ។ ស្ថានភាពទឹកនៅខ្ពស់ តែចរន្តហូរខ្សោយណាស់។ ផលចាប់លើកម្តង បានត្រីពី ២០ ទៅ ៣០ គីឡូក្រាម នេះ គឺដូចជានៅក្នុងខែរនោចដែរ។ ទឹកហូរខ្សោយ អ្នកនេសាទចល័ត ដោយឩបករណ៍ អាចចាប់ត្រីបានច្រើន៕​ V / N

Post navigation