Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវខេត្តលេខ១៤៦បេ និងលេខ១៤៨ ប្រវែងជាង៤០គីឡូម៉ែត្រ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ

Views: 1

ដោយៈសុផល/ភ្នំពេញ៖ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ ប្រវែងសរុប៤៣,០២គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តព្រះសីហនុ បានស្ថាបនារួចរាល់ហើយ និងគ្រោងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ក្រោមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ខែធ្នូ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ និង ផ្លូវខេត្តលេខ១៤៨ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ធ្វើការបែងចែកតួនាទីនិងភារកិច្ចជូនដល់សមាជិកសមាជិកានៃគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមានចែងនៅក្នុងលិខិតបង្គាប់ការ។

អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗនានា ដែលរួមមានដូចជា៖ ចំណងជើងកម្មវិធី ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ របៀបវារៈនៃកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាដើម។
លោករដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្តាំផ្ញើរដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព៕សរន-PC

Post navigation