Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្សែង​អ័ព្ទ​បង្ខំ​អោយ​សាលារៀន​នៅ​បាងកក​បិទទ្វារ តែ​គុណភាព​ខ្យល់​បានល្អ​ប្រើ​បន្តិច​វិញ​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ខ្យល់អាកាស​កខ្វក់​ឬ​ផ្សែង​អ័ព្ទ​បាន​បង្ខំ​អោយ​សាលារៀន​ជាច្រើន​បិទទ្វារ​នៅ​ក្រុង​បាងកក​កាលពី​សប្តាហ៍​កន្លងទៅ​តែ​អ្នក​ក្រុង​បាង​កក​​ដកដង្ហើម​ស្រួល​បន្តិច​​វិញ​ក្រោយពី​មាន​ការព្យាករណ៍​ថា​គុណភាព​ខ្យល់​នឹង​ល្អ​ប្រសើរ​ឡើង​ចាប់ពី​ចុង​សប្តាហ៍​នេះ​ទៅ​។​

​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា​ខេត្ត​ថៃ​ចំនួន​៤៣ រួមមាន​ទីក្រុង​បាងកក​និង​តំបន់​ជាយក្រុង​របស់​វា ត្រូវ​គ្របដណ្តប់​ផ្សែង​អ័ព្ទ​ឬល្អងធូលីបង្កបញ្ហាសុខភាពដ៏ខាប់ក្នុងបរិយាកាសកាលពី​ថ្ងៃ​សុក្រ​ទី​៣​កុម្ភៈ​។​តែ​គុណភាព​ខ្យល់​ជា​ទូទៅ​បាន​ល្អ​​ប្រសើរ​ឡើង​វិញ​នៅ​បាងកក​កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​កំរិតជាតិពុល​PM2.5​មាន​ពី​រង្វង់​២៨​ទៅ​៥៨​មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប ដែល​រដ្ឋបាល​ឧតុនិយម​ក្រុង​ចាត់ទុកថា​«​ល្អ​»​។​

សូមបញ្ជាក់ថា ​កំរិត​ធូលី​ល្អិតៗ​PM2.5​នៅក្នុង​ខ្យល់​ខ្ពស់​បង្ក​ហានិភ័យ​ដល់​សុខភាព ជាពិសេស​ចំពោះ​អ្នក​មាន​ជំងឺ​សួត​រ៉ាំរ៉ៃ​។ រដ្ឋាភិបាល​បាន​ណែនាំ​អោយ​ប្រជាជន​ពាក់​ម៉ាស់​ពេល​ចេញ​ក្រៅ​ផ្ទះ​ក្រៅ​អាគារ​និង​ពិចារណា​​ធ្វើការ​ចេញពី​ផ្ទះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​កន្លងទៅ។​

​កងទ័ពអាកាស​ថៃ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា ខ្លួន​បាន​ដាក់​ម៉ាស៊ីន​បន្សុត​ខ្យល់​ចំនួន​១៣​គ្រឿង​នៅ​ជុំវិញ​ក្រុង​បាងកក​ដើម្បី​បញ្ចុះ​កំរិត​ល្អងធូលី​នៅក្នុង​ខ្យល់​អោយ​ធ្លាក់​មក​នៅ​ត្រឹម​កំរិត​មាន​សុវត្ថិ​​ភាព​ចំពោះ​សុខភាព​មនុស្ស នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ដឹ ណេ​សិន​។​

​យោង​តាម​មន្ត្រី​សុខាភិបាល នៅ​សប្តាហ៍​មុន មនុស្ស​សរុប​៧៦.១៦៥​នាក់​បាន​កើត​ជំងឺ​ខ្លះ​ពាក់​ព័ន្ធ​នឹង​ខ្យល់អាកាស​កខ្វក់ ដោយ​កើន​ពី​ចំនួន​១៦៣.៤៩១​នាក់​កាល​ពី​មួយ​សប្តាហ៍​មុន​។​ក្នុងចំណោម​អ្នកជំងឺ​​ទាំងនេះ ជាង​១៦៥.០០០​នាក់​កើត​ជំងឺ​ផ្លូវដង្ហើម ៨០.២៤៨​នាក់​កើតរោគ​សើ​ស្បែក និង​៧០.៣០៦​នាក់​ផ្សា​ភ្នែក​៕

​នាយក​រដ្ឋ​ឧតុនិយម​ថៃ​ព្យាករណ៍​ថា ការបំពុល​ខ្យល់​នៅ​បាងកក​នឹង​ធ្លាក់​ចុះ​ចាប់ពី​ថ្ងៃ​សៅរ៍ ដោយសារ​ខ្យល់​បក់​ខ្លាំង​ចូល​មក​ដល់​ជួយ​នាំ​ធូលី​និង​ផ្សែង​ចេញទៅ​ឆ្ងាយ​

Post navigation