Cambodia

ផឹកចំស្រាកាច ដាក់អស់កន្លះកេះ ដើរទៅយកញញួរវាយកញ្ចក់រថយន្ត Ford Ranger ស៊េរី​ ឆ្នាំ​ ២០១៩​របស់គេ ថែមទាំងយកដុំ​ឥដ្ឋ​​គប់រថយន្តគេទៀត ចុងក្រោយជាប់ខ្នោះ

ផឹកចំស្រាកាច ដាក់អស់កន្លះកេះ ដើរទៅយកញញួរវាយកញ្ចក់រថយន្ត Ford Ranger ស៊េរី​ ឆ្នាំ​ ២០១៩​របស់គេ ថែមទាំងយកដុំ​ឥដ្ឋ​​គប់រថយន្តគេទៀត ចុងក្រោយជាប់ខ្នោះ

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយវាយបំផ្លាញកញ្ចក់រថយន្តមួយគ្រឿងខ្ទេចយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២០​ វេលា​ម៉ោង​ ១៦ និង៣០នាទី​ ចំណុច ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ​០១​ នាក់​មានឈ្មោះ​ ជឹម​ សុខអេង​ ភេទប្រុស​អាយុ​៣៣​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ អាជីវករ។ ជនសង្ស័យ០១នាក់​មានឈ្មោះ​ យឿន​ គឹម​លៀង​ ភេទ​ ប្រុស​ អាយុ​៣៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ មុខ​របរ​ លក់ដូរ​។

វត្ថុ​តាង​ចាប់យក៖​
១-ញញួរ​ ផ្លែដែក​ ដងជរ័​ ប្រវែង​ ៣០​សង្ទីម៉ែត្រ​
២-បំណែកដុំ​ឥដ្ឋ​ ប្រហោង ១១​ ដុំ។
សំភារៈ​ខូចខាត​៖
​-រថយន្ត​១គ្រឿង​ម៉ាក​ Ford Ranger ស៊េរី​ ឆ្នាំ​ ២០១៩​ ពណ៌​ ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BC-0162 (បែក​ប្រេះស្រាំ​ កញ្ចក់​មុខ​មួយ​ផ្ទាំង​ បែក​កញ្ចក់​ទ្វារ​ឡានចំហៀងខាង​ឆ្វេង​​០២​ ផ្ទាំង​ កំពិត​គូទក្រោយ១កន្លែង​ កំពិត​ដំបូល​ផ្នែក​ខាង​ស្តាំ​)។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ​នៅថ្ងៃទីខែ​ឆ្នាំ​មុនពេល​​កេីត​ហេតុ​ខាង​លេី ជន​សង្ស័យ​ បានផឹកស្រាបៀរនៅផ្ទះបង ឈ្មោះ​ យឿន​ សុខឡៃ​ និងបងប្អូន​៣នាក់ទៀតស្ថិតនៅភូមិឃុំកេីតហេតុ​ខាងលេី​ លុះផឹកស្រាបៀរអស់ចំនួនកន្លះកេះ​ ជនសង្ស័យ​បាន​យកញញួរ​ដែល​នៅ​ក្រោម​ជណ្តេីរដេីទៅវាយ​កញ្ចក់​រថយន្ត​របស់ជនគ្រោះ​ និង​បានយកដុំ​ឥដ្ឋ​ប្រហោងជា​ច្រើន​ដុំ​គប់ ​មកលេី​រថយន្ត​របស់​ជនគ្រោះ​។ បន្ទាប់​មក​ជន​រងគ្រោះ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទូរសព្ទ​ដៃ​របស់​ខ្លួន​ បាន​ឃេីញ​ជនសង្ស័យ​យក​ ញញួរ​វាយកំទេច​រថយន្ត​របស់​ខ្លួន​និង​យកដុំ​ឥដ្ឋ​ប្រហោង ជា​ច្រើន​ដុំ​ គប់​មកលេី​រថយន្ត​របស់​ខ្លួន​បណ្តាលឲ្យ ខូចខាត​ ជា​ច្រើន​កន្លែង​ បន្ទាប់​មក​ជន​រងគ្រោះ ​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បាល​ឃុំ​ អំពៅព្រៃ​ចុះមក​ដល់​កន្លែង​កើត​ហេតុ​ និង​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕​ ប្រភព៖ Khmer Note

Football news:

Pavel Nedved: Juventus doesn't depend on Ronaldo. Any team will miss such a player
Holand and Jan will not play Lazio due to muscle injuries
Van Persie about meeting Maradona: he kissed my left foot and said it was the same as his
Bale doesn't need to prove anything. His presence inspires the Tottenham players. Davis on the midfielder
Pochettino and Raul can replace Zidane at Real Madrid. The club does not want to dismiss the Frenchman yet
Stefano Pioli: Milan need to take the Celtic game seriously. They always play well
Atalanta captain Gomez did not follow Gasperini's instructions in the match against Midtjylland. He was replaced at half-time