Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បិទការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

Views: 5

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយដ្ឋានកីឡា តំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយដ្ឋាន បានអញ្ជើញចូលរួមពិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ។

ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដោយមានកីឡាករ-កីឡាការិនី ចូលរួមសរុប ២៨ នាក់ មកពី ៧ ក្លិប ក្រោមការឧបត្ថម្ភគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក សេង ប៊ុនសុង បានមានប្រសាសន៍ថាៈ ការប្រកួតឆ្នាំនេះ មានសន្ទុះរីកចម្រើនរបស់ កីឡាករ-កីឡាការិនីកម្ពុជា បន្ទាប់ពីពួកគេ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ កាលពីចុងសប្ដាហ៍កន្លងទៅ ។ បើធៀបការប្រកួតកីឡាជាតិ លើកទី៣ កាលពីចុងខែវិច្ឆិកា កីឡាករ-កីឡាការិនីរបស់ខ្លួន ធ្វើបានយ៉ាងល្អ ដែលបង្ហាញពីភាពរីក ចម្រើន ទាំងបច្ចេកទេស និងវិស័យ ៕/V-PC

Post navigation