Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បី​នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន​ក្នុង​ជំនន់​ទឹក​ភ្លៀង​នៅ​នូវែ​លសេ​ឡង់​

Views: 2

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា មនុស្ស​បី​នាក់​បាន​ស្លាប់​និង​យ៉ាងហោច​ណាស់​ម្នាក់​កំពុង​បាត់​ខ្លួន​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​មិន​ដែល​ធ្លាប់​ជួប​នៅទីក្រុង​​ធំ​បំផុត​ទី​ពីរ​របស់​នូវែ​លសេ​ឡង់​។​

​នាយករដ្ឋមន្ត្រី គ្រីស ហ៊ី​ប​គីនស៍​(Chris Hipkins)​បាន​ជិះ​យន្តហោះ​យោធា​ទៅ​កាន់​ទីក្រុង​អក់​លឹន​(Auckland)​បន្ទាប់​ពី​ប្រកាស​ដាក់​តំបន់​នេះ​ក្នុងស្ថានភាព​គ្រាអាសន្ន​។​លោក​បាន​និយាយ​​ថា​« អាទិភាព​របស់​យើង​គឺ​ដើម្បី​ធានាថា ប្រជាជន​ក្រុង​អក់​លឹន​មាន​សុវត្ថិភាព មាន​ជម្រក​និង​ទទួលបាន​សេវា​ចំ​បាច់​តាម​សេចក្តីត្រូវការ​»​។​

​លោក​បាន​និយាយថា ទីក្រុង​នេះ​កំពុង​ធ្វើ​ការលាង​សម្អាត​ដ៏​ធំ​មួយ និង​ថា​ប្រជាជន​គួរ​នៅក្នុង​ផ្ទះ​សិន​បើ​អាច នៅ​ពេល​អាកាសធាតុ​ឈប់​ភ្លៀង​ប្រហែល​គ្រាន់តែ​ជា​បណ្តោះអាសន្ន ដោ​សារតែការព្យាករណ៍​ថា​​នឹង​មាន​ការ​ធ្លាក់​ភ្លៀង​ច្រើន​ទៀត​។​

​បើ​តាម​នាយករដ្ឋមន្ត្រី​ថ្មី​រូបនេះ ការ​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង​នេះ​ជា​ព្រឹត្តិការណ៍​មិន​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​។​

​បុគ្គលិក​គ្រាអាសន្ន​និង​បុរស​ម្នាក់​ដើរ​លុយ​ទឹក​ជំនន់​នៅ​អក់លឹន​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មករា​

​នាយករដ្ឋមន្ត្រី គ្រីស ហ៊ី​ប​គី​នស៍ ជិះ​យន្តហោះ​យោធា​ទៅ​កាន់​ក្រុង​អក់​លឹន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​មករា​ដើម្បី​ពិនិត្យ​មើល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​វាយ​តំលៃ​ការខូចខាត​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​អាកាសធាតុ​អាក្រក់​នៅ​ទីក្រុង​នេះ​បាន​បង្ក​ការរំខាន​ទូទាំង​ទីក្រុង និង​បណ្តាលអោយ​តន្ត្រីករ អែល​ថុន ច​ន​(Elton John)​លុបចោល​ការប្រគំ​តន្ត្រី​នៅទីក្រុងនេះ

​ភ្លៀង​បាន​បណ្តាលអោយ​បិទ​ផ្លូវ​ហាយវ៉េ​និង​ទឹក​ហូរ​ចូល​ផ្ទះ​។​មនុស្ស​រាប់រយ​នាក់​ក៏​បាន​ជាប់​នៅ​អាកាសយានដ្ឋាន​ក្រុង​អក់​លឹន​កាលពី​យប់​ថ្ងៃ​សុក្រ​បន្ទាប់ពី​អាកាសយានដ្ឋាន​បញ្ឈប់​ការហោះហើរ​ទាំងអស់​​ដោយសារ​ទឹក​លិច​កន្លែង​ខ្លះ​ក្នុង​អាកាសយានដ្ឋាន​នេះ​។​

​បើ​តាម​ប៉ូលីស មនុស្ស​១២៦​នាក់​ត្រូវបាន​ជួយ​សង្ក្រោះ​ចេញពី​ការជាប់ក្នុង​ផ្ទះ ក្នុង​រថយន្តលិចទឹក ឬ​ក្នុង​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​៕

Post navigation