Cambodia

បង្គោល​លើ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ផ្តើម​ដាក់អោយ​ដំណើរការ​ជា​បណ្តើរៗ​ហើយ គ្រោង​បញ្ចប់​នៅ​ដើមខែ​វិច្ឆិកា​នេះ

ភ្នំពេញ ​៖ ដើម្បីអោយ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ ចាប់ពី​ផ្លូវ​រទេះភ្លើង​បាត់ដំបង​ទៅដល់​ផ្លូវ​ហាណូយ កាន់តែ​មាន​សោភណភាព កាត់បន្ថយ​បានការ​គ្រោះថ្នាក់​ចរាចរណ៍ ​និង​បទល្មើស​ផ្សេងៗ​ទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ដែលមាន​រហូតដល់​ទៅជិត​៣០០​បង្គោល ស្រប​ពេលដែល​កំណាត់​ផ្លូវ​មួយ​នេះ​មាន​ប្រជាពលរដ្ឋ​ធ្វើចរាចរ​យ៉ាង​មមាញឹក​នោះ​។​

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​អោយដឹងថា មហាវិថី ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដាក់​បង្គោល​ភ្លើង​ដោយ​ចាប់ផ្តើម ពី​ផ្លូវ​រទេះភ្លើង​បាត់ដំបង​ទៅដល់​ផ្លូវ​ហាណូយ ដែលមាន​ប្រវែង​១២,៦​គីឡូម៉ែត្រ និង​មាន​បង្គោល​ភ្លើង​ចំនួន​២៨៥​ដើម។​

លោក សាំ ពិសិដ្ឋ បាន​បន្តថា គម្រោង​នេះ​បានចាប់ផ្តើម​ដាក់តាំង​ពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៨​មក ហើយ​គ្រោង​បញ្ចប់ ដើមខែ​វិច្ឆិកា​២០១៨ ខណៈ​ដែរ យើង​បាន​និង​កំពុង​ដាក់អោយ​ដំណើរការ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥២​បង្គោល​ហើយ​នោះ​៕

Football news:

Zidane wants to see Mane at Real Madrid, but the club cannot afford this transfer
Manchester United and Manchester City have made inquiries about Griezmann. Barcelona does not want to let him go
Alaba and Coulibaly, among the purposes of the transfer of Guardiola. He wants to start rebuilding at Manchester City
The new Chelsea uniform is inspired by London tailors. With the logo Three, Lampard's team immediately missed out on three from West ham
Hakimi on racism: Everyone should talk about it, not just the players. Everyone needs equal rights
Zidane on La Liga: there are six finals Left. We are fine, but it doesn't mean anything
The drunk at the party in honor of the transition to Barca was crying with happiness on his father's shoulder